ផ្លូវតែមួយគង់តែស្លាប់ដូចគ្នា មុននិងក្រោយតែប៉ុណ្ណោះ ថ្ងៃបែកគ្នាត្រូវតែមាន ត្រៀមចិត្ត ថាវាជារឿងធម្មតាទៅហេីយក្នុង លោកនេះ។កេីតប៉ុន្មានដងទៀតក៏នៅតែជួបទុក្ខនិងសុខដដែលមិនចេះចប់ទេព្រោះតែបុគ្គលម្នាក់ ៗ មានការចងពារគ្នានិងគ្នា មិនចេះចប់។មិនទាន់ ដាច់អាល័យ ទើបនៅរងទុក្ខ។ មិនថាហេតុផល កំសត់ ឈឺចាប់ ប៉ុណ្ណា ក៏ត្រូវ កាត់ចិត្តមែនទេ លោកតា? ពិតជាពិបាកធ្វើចិត្តណាស់ តែបើយល់ដល់ហេតុផល ខាងមុខ ថា ទោះកើតប៉ុន្មានលើកប៉ុន្មានសារ ជួប ហើយ មិនដែលមិនព្រាត់ទេ ល្មមយល់ ល្មមរៀនកាត់ចិត្ត តាំងពីបានជួបគ្នាហើយ ទោះយ៉ាងណា ក៏ត្រូវប្រឈម ព្រោះគ្មានអ្វីអាចហាមឃាត់ ធម្មជាតិ កើតស្លាប់បានឡើយ ឱ គួរអនិច្ចា....យើងត្រេកអរនៅពេលទារកកើត តែនេះមិនមែនជាលទ្ធផលឡើយ។ក្នុងលោកនេះគ្មានការជួបជុំណាដែលមិនព្រាត់ប្រាស់គ្នាទៅវិញនោះទេ មនុស្សបើមិនព្រាត់រស់ក៏ព្រាត់ស្លាប់ដែរ បើទោះជាបានជួបគ្នានៅជាតិខាងមុខទៀតក៏នៅតែព្រាត់គ្នាដដែលទេ។មិនចាំបាច់លើកហេតុផលដែលនាំឲ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ ត្រូវតែតាំងចិត្តកាត់ភឹងៗឲ្យដាច់តែម្តងទៅ អ្នកព្រាត់ស្លាប់គឺបានសុខហើយ គេបានសំរាកមុនយើង គឺយើងទេដែលត្រូវនៅរងទុក្ខបន្តទៅទៀត ។

