សេចក្តីសុខ

T
tehongly

នៅពេលដែលខ្ញុំមិនអាចឈោងដៃទៅប៉ះ ទៅអោបក្រសោបកូនចៅមិត្តសំឡាញ់ជាទីនឹករលឹកបាន ខ្ញុំតែងតែប៉ះពួកគេដោយការផ្សាយសេចក្តីស្រឡាញ់ចំពោះគេ ចែករំលែកនូវបុណ្យដែលកើតអំពីអំពើល្អទាំងអស់ដល់ពួកគេ និងអធិដ្ឋានឲ្យពួកគេទាំងអស់គ្នា។សូមសព្វសត្វបានសេចក្តីសុខ សូមរក្សាខ្លួនជាសុខ កុំបៀតបៀនគ្នា ! បងប្អូនណាដែលលោកបដិបត្តិធម៌ សូមបានជួបគុណវិសេសក្នុងកិច្ចបដិបត្តិ កុំបីមានទុក្ខវេទនាកើតឡើង សូមបដិបត្តិត្រឹមត្រង់តាមផ្លូវសម្មាទិដ្ឋិ កុំបីខាន ! ដោយអានិសង្សនៃការបំរើធម៌(ទាសៈព្រះរតនៈត្រ័យ)ដោយក្តីស្មោះសររបស់ខ្ញុំ សូមបានជាចំណែកបុណ្យដល់អ្នកគ្រប់គ្នាកុំបីខាន ! ហើយខ្ញុំក៏ញញឹម ព្រោះមិនមានអ្វីអាចធ្វើបានលើសពីនេះឡើយ !

Comments