ជីវិតពិត !
ភាពប្រៃល្វីងជូរចត់ ត្រូវបានគេបរិភោគទាំងទឹកភ្នែក ! រសជាតិផ្អែមល្ហែមនៃសេចក្តីស្រឡាញ់ត្រូវបានគេចាក់ចោលក្នុងធុងសំរាម មនោសញ្ចេតនាជាមនុស្សត្រូវបានបំផ្លាញចោលទាំងស្រុង ! ។ មិនត្រូវមានការភ័យខ្លាចទេ ព្រោះយើងអាចជ្រើសរើសផ្លូវផ្សេងបាន បើអ្នកពេញចិត្ត ! ចូរកុំបាក់ស្បាតឲ្យសោះ យើងអាចនឹងបានជួបមនុស្សដែលល្អជាងមុន ព្រោះជីវិតពេលខ្លះមិនមែនជាករណីដែលត្រូវដើរចេញបានជារៀងរហូតនោះឡើយ ! ។ មនុស្សខ្លាំងគឺបញ្ឈប់ការព្យាយាមនៅពេលគេអស់ការអត់ធ្មត់ ហើយដើរចេញលែងត្រឡប់វិញ តែមនុស្សមានមេត្តាគឺនិយាយជាលើកចុងក្រោយមុនពេលចាកចេញ ព្រោះចង់ទុកពេលឲ្យគេកែប្រែ តែបើគេសម្រេចចិត្តចាកចេញហើយ ទីនោះគឺជាស្ថានភាពធ្ងន់ធ្ងរមិនអាចកែប្រែបានជារៀងរហូត ក្រោយពីមានការជួសជុលដើម្បីសម្របសម្រួលពីភាគីទាំងសងខាងរួចហើយ ។ អ្នកខ្លះនឹងច្រានអ្នកទំលាក់ជ្រោះនៃពិភពលោក បើអ្នកចេះតែអនុញ្ញាត្តិឲ្យគេ តែអ្នកខ្លះស្រឡាញ់អ្នករហូតដល់អ្នកក្លាយជាជនរងគ្រោះដោយសារតែមនោសញ្ចេតនាដ៏ឃោរឃៅរបស់គេ ! ចាំណា ! ពុកម៉ែខំចិញ្ចឹមអ្នកគឺចង់ឲ្យអ្នករស់នៅមានក្តីសុខ បើអ្នកមិនចេះថែរក្សាក្តីសុខឲ្យខ្លួនឯងទេ គឺអ្នកបានបំផ្លាញទឹកចិត្តរបស់ពួកគាត់ហើយ ! ។


