អ្វីដែលធ្វើឲ្យអ្នកមានវិបត្តិ អ្វីដែលធ្វើឲ្យអ្នកឈឺចាប់ រងទុក្ខវេទនា អ្វីដែលធ្វើឲ្យអ្នកលំបាក អ្វីទាំងនោះសុទ្ធតែជាគ្រូរបស់អ្នក រីករាយជាមួយការសិក្សានោះទៅ !។
ញញឹមឡើង ! គ្មានអ្នកណាដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើងនោះទេ ! ម្នាក់ៗ ត្រូវការបំផុតគឺខ្យល់ដង្ហើម បើអ្នកមានខ្យល់ដង្ហើមដកនៅឡើយទេ តើអ្នកនៅខ្វល់ជាមួយរឿងអ្វីទៀត បើពិបាកចិត្ត កុំតែគិតឲ្យពិបាកទៅបានហើយ ។ មនុស្សតែម្នាក់គត់ដែលទទួលខុសត្រូវក្នុងជីវិតអ្នក គឺជាអ្នកនេះហើយ បើឈឺចាប់ព្រោះតែរឿងអ្វីមួយ កុំគិតទៅចប់ហើយ បើឈប់គិតមិនបាន បិទភ្នែកអង្គុយគិតជាមួយខ្យល់ដង្ហើមទៅ គិតថាតើលោកនេះមានអ្នកណានៅរស់រហូតទេ !។


