ខេត្តព្រះសីហនុនៅថ្ងៃនេះ

T
tehongly
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសនេះ ឯកឧត្តម​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានសម្តែងការបន្តគាំទ្រ និងកោតសរសើរ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុនាពេលកន្លងមក ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយរួមមាន ទឹកក្រូចចំនួន ២០០កេស ទឹកបរិសុទ្ធចំនួន ១០០កេស និងថវិកាចំនួន ២០លានរៀល ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តផងដែរ ៕
អាចជារូបភាពនៃ 3 នាក់, មនុស្ស​កំពុង​ឈរ និង សកម្មភាពក្រៅផ្ទះ
អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​ឈរ, ឯកសណ្ឋានយោធា និង សកម្មភាពក្រៅផ្ទះ
អាចជារូបភាពនៃ ក្នុងអាគារ
 

Comments