ការសាកល្បងទៅលើខួរក្បាល

T
tehongly

ការសិក្សានិងការសាកល្បងទៅលើខួរក្បាលមនុស្សបានចាប់ផ្តើមយ៉ាងសុីជំរៅហើយ មានដូចជាៈ បង្កប់ម៉ាសុីនបញ្ជាចលនា ចំពោះអ្នកខ្វិនអវៈយវៈ ប្រើកុំព្យូទ័របង្កប់បញ្ញាសិប្បនិមិត្តចំពោះអ្នកអប្បបញ្ញា ឬ អ្នកមានការគិតខុសប្រក្រតី អ្នករលួយសាច់ខួរក្បាល នឹងឈានទៅកាន់ការប្តូរខួរក្បាលទៅដាក់ក្នុងរូបកាយផ្សេង នៅពេលដែលរូបកាយនោះប្រើការលែងកើត ជាដើម ការពិសោធទៅលើជ្រូកនិងស្វា បានទទួលជោគជ័យជាស្ថាពរហើយ ។ លោកនេះអ្វីៗគឺដើម្បីតែលុយ ! ការងារនេះមិនមែនជាការងារមនុស្សធម៌ទេ គេត្រូវចំណាយរាប់លានដុល្លារ ព្រោះហេតុនេះ អ្វីៗមិនទៀង ជាទុក្ខ ជាអនត្តា មិននៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន ត្រូវតែគិតរឿយៗទាំងថ្ងៃ ទាំងយប់ ដើម្បីសេចក្តីសុខ រួចចាកផុតទុក្ខ !

Comments

sohel5454
100% Real Post Thank You Brother