នៅព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការចូលចំណែក (SHP) ដើម្បីកែលម្អការគ្រប់គ្រងកូវីដ-១៩ នៅមន្ទីពេទ្យ »
•ប្រព័ន្ធ Triage
•ការកែលម្អ ICU/ភ្ជាប់ទៅនឹងការគាំទ្ររបស់គម្រោងយើង៖ ការត្រួតពិនិត្យអ្នកជំងឺ និងឧបករណ៍អុកសុីសែន។
កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណ មន្ទីពេទ្យ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក ចូស កាដែល (Jost Kadel ) អនុប្រធានបេសកម្មការទូត និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅស្ថានទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា សហការី ក្រុមការងារនៃក្រសួងសុខាភិបាល និងប្រធានអង្គការ រ៉ាឆា ប្រចាំកម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់លោកជំទាវ ឱ វណ្ណឌីន និងលោក ចូស កាដែល ក៏បានអញ្ជើញពិនិត្យមើលក្នុងបរិវេណមន្ទីពេទ្យ ខេត្តកំពង់ធំ ដោយផ្ទាល់ផងដែរ។



