កើត ( រូបំ ) ក៏ជាទុក្ខ តាំងអំពីចាប់ បដិសន្ធិនៅក្នុងផ្ទៃមាតា គឺមានការស្រេកឃ្លានជានិច្ច ដើម្បីមានជីវិត រហូតធំធាត់ជួយជាកម្លាំងចេញតាមទ្វារ ដើម្បីសម្រាលការឈឺចុកចាប់របស់មាតា ទើបពាក្យបូរាណខ្មែរយើងលោកកំណត់ហៅថា « សម្រាលកូន ឬ ឆ្លងទន្លេ » រហូតដល់បាត់បង់ជីវិតក៏មាន ? ដូច្នេះហើយហៃសាធុជនទាំងឡាយ សូមលោកមេត្តាកុំបំភ្លេច ជាតិកំណើតដើមបានរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ន គឺនៅលើគំនរទុក្ខមាតាជា * ព្រះកន្លោង * ...?...ហេតុនេះហើយបានជាមានរូបមានជីវិត គឺមានទុក្ខរហូតដោយសារការស្រេកឃ្លាន ទើបព្រះសម្មាសម្ពុទ្ធលោកសាកល្បងធ្វើទុក្ករៈកិរិយា បង្អត់អាហារ ផ្ទាល់ព្រះអង្គយ៉ាងតឹងយ៉ាងរឹងជិតដាច់សង្ខារ ផ្អើលអស់ទេវតាឥន្ទព្រហ្ម ទើបព្រះយល់ដឹងថា តិងពេកដាច់ ធូររលុងវាមិនពិរោះពិសា ត្រូវតែកណ្ដាលទើបរស់រានមានជីវិតបន្តដំណើរទៅមុខទៀត ដើម្បីបានទៅដល់គោលដៅ ...?...ប៉ុន្តែលោកត្រូវតែលះបង់នូវរសជាតិដែលបំប៉ននូវកិលេស ស្វែងយល់អាហារអ្នកបួស រហូតដល់ត្រូវតំណមអាហារល្ងាច ឬ អាហារភាជន៍ ជាដើម ។ល។ សរុបសេចក្ដីមក ដើម្បីរំលត់ទុក្ខលោកត្រូវតែប្ដេជ្ញាប្រយុុទ្ធប្រឆាំងនឹង កិលេសផ្ទាល់របស់ព្រះអង្គទើបកើតពុទ្ធភាសិត « អត្តាហិ អត្តនោ នាថោ » ដូច្នេះការពិត គឺ មានតែខ្លួន ( អាត្មា ) ឯងផ្ទាល់ទើបដឹងច្បាស់ថា ជាកុសល និង អកុសល ...?...

