ការចំរើនសតិ

T
tehongly
ការចំរើនសតិ គឺជាការផ្តោតចិត្តដោយចេតនា ទៅលើកម្មវត្ថុមួយដែលមិនចាំបាច់វិនិច្ឆ័យ(គ្រាន់តែសម្លឹងក្នុងចិត្ត) ឬ ចាំបាច់ត្រូវវិនិច្ឆ័យឲ្យឃើញតាមសភាពពិតៈ
អនិចំ្ច(មិនទៀង)- ទុក្ខំ(ជាទុក្ខ)- អនត្តា(មិនឋិតក្រោមអំណាច បង្គាប់បញ្ជាមិនបាន ប្រព្រឹត្តិទៅតាមហេតុបច្ច័យ) ដែលចាប់អារម្មណ៍នៅលើគំនិតបច្ចុប្បន្នជានិច្ច ។ វិធីនេះត្រូវបានបណ្តុះបណ្តាលតាមផ្លូវចិត្តឲ្យមានវិសាលភាពដ៏ធំទូលាយមួយ ក្នុងស្មារតីភ្ញាក់រលឹកដឹងទាន់ជានិច្ច ដោយការអនុវត្តក្នុងសមាធិ ។ ការធ្វើសមាធិ វាបានបណ្តុះបណ្តាលឲ្យចិត្តមានតុល្យភាពយ៉ាងរឹងមាំ ផលប្រយោជន៍នេះត្រូវបានគេយកទៅប្រើក្នុងការអប់រំសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ និងការព្យាបាលជំងឺជាច្រើនទៀត ( ដូចជាDepress , Anxiety , Stress , Systemic disease , ....)នៅទីបំផុត ពីរបីឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រដ៏ឆ្នើម និងមនុស្សល្បីល្បាញជាច្រើនរូបទៀត ដូចជាDoctor Lipton , Arianna Huffington , Evan Williams , Biz Stone , Oprah Winfrey ....សុទ្ធតែបានប្រកាសខ្លួនគោរពទទួលស្គាល់ពុទ្ធសាសនា ! ។
ពួកគេ គេទទួលហើយយកមកបើកមើលពិនិត្យពិចារណានិងអនុវត្តតាម ខ្មែរយើងដែលទទួលបានតាំងពីយូរមុនគេមកហើយបែរជាវេចខ្ចប់មិនហ៊ានបើកមើលហើយហុចតៗគ្នា ទីបំផុតក្មេងជំនាន់ក្រោយវាមិនដឹងថាជាអ្វី វានាំគ្នាបោកចោលហើយដើរចេញធ្វើព្រងើយ ! ។

Comments