កំសាន្តជាមួយទស្សនៈ !

T
tehongly

កំសាន្តជាមួយទស្សនៈ !
បញ្ជីក្នុងជីវិតមានទាំងពីរដែលរសជាតិរបស់វាផ្ទុយគ្នាស្រឡះ ប៉ុន្តែមានខ្លឹមសារខុសគ្នាទៅតាមបញ្ញារបស់មនុស្ស នោះគឺសុខនិងទុក្ខ ! ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ជីវិតពិតគឺនៅតែមានពន្លឺព្រាលៗនៅខាងមុខគេដែរ ! ។ ថ្ងៃណាមួយអ្នកស្ថិតនៅលើផ្លូវត្រូវ នៅថ្ងៃនោះអ្នកគឺជាអ្នកបំផ្លាញរថភ្លើងជីវិតដ៏សែនរំជួលចិត្តនេះបានជាមិនខាន ដែលគន្លឹះសំខាន់គឺរក្សាចិត្តសប្បុរសចំពោះខ្លួនឯងឲ្យបាន ។ អ្នកក្លាយជាមនុស្សដែលមានចិត្តល្អគឺនៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ល្អចំពោះមនុស្សដែលក្បត់អ្នក មនុស្សដែលធ្លាប់មើលងាយធ្វើបាបអ្នក គឺដោយសារការយល់ដឹងដោយបញ្ញារបស់អ្នក ។ ខ្ញុំដឹងថាវាមិនអាចទៅរួចទេ នៅពេលការឈឺចាប់របស់អ្នកធ្ងន់ធ្ងរខ្លាំងពេក ប៉ុន្តែរបួសចិត្តអ្នកមិនអាចជាសះស្បើយដោយខ្លួនឯងបានឡើយ លុះត្រាតែអ្នកមានអារម្មណ៍ស្រុះស្រួលក្នុងការទទួលយកការអត់ឱនលើកលែងទោសនិងការមិនថ្កោលទោសហួសពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក(ការលើកលែងទោសគឺដើម្បីឲ្យខ្លួនឯងមានចិត្តស្ងប់ទេ)។ បើមិនដូច្នោះទេការធ្វើពុតជាបានជាសះស្បើយគឺគ្រាន់តែជារបាំងមុខសម្រាប់ការគិតមមៃឲ្យខ្លួនឯងកាន់តែឈឺចាប់ថែមប៉ុណ្ណោះ ! ។ គំនិតផ្តន្ទាគេដោយគិតថា "ខ្ញុំកាន់តែប្រសើរឡើងហើយ ខ្ញុំសង្ឃឹមថាគាត់នឹងបានធ្លាក់ក្នុងនរក" គឺជាភាពផ្ទុយគ្នាដែលវាមិនអាចដោះស្រាយបានឡើយ ! ។ ដូចគ្នានេះដែរគឺជាការពិត ព្រះពុទ្ធឲ្យផ្សាយមេត្តា គឺដើម្បីឲ្យខ្លួនឯងមានក្តីសុខ បើនៅតែចង់ឲ្យគេមានទុក្ខ នោះខ្លួនឯងក៏គ្មានក្តីសុខដែរ “ ខ្ញុំមិនអីទេហើយខ្ញុំរីករាយណាស់ ! ប្រសិនបើមនុស្សនោះទទួលបាននូវអ្វីដែលល្អៗ មករកគេ សូមឲ្យគេមានក្តីសុខចុះ ! ”ការអធិដ្ឋាននេះត្រូវរៀបចំឲ្យស្មោះចេញពីបេះដូង ។
នៅទីបញ្ចប់នៅពេលអ្នកឈានដល់ដំណាក់កាលនៃការជាសះស្បើយ អ្នកនឹងឃើញថាអ្នកមានសំណាងអស្ចារ្យខ្លាំងប៉ុណ្ណា ! ។ តួនាទីរបស់អ្នកព្យាបាលខ្លួនឯងគឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ! ។ វាបង្ហាញថាអ្នកបានឈានដល់ស្ថានភាពមួយដែលពោរពេញទៅដោយបញ្ញានិងអារម្មណ៍ល្អប្រសើរហើយ។ វាគួរឱ្យរន្ធត់ណាស់ ! នឹងដូចជាការក្បត់ជាមួយអារម្មណ៍ខ្លួនឯងដែលថា ការអភ័យទោសជាកម្មសិទ្ធិរបស់អ្នកដែលមិនដឹងពីរបៀបស្រឡាញ់តាំងពីដំបូងនិងរបៀបវិលត្រលប់ទៅរកក្តីស្រឡាញ់វិញបន្ទាប់ពីការរងរបួស ការជាសះស្បើយនេះគ្រាន់តែជាពាក្យមួយទៀតសម្រាប់ការវិលត្រឡប់មករកស្នេហាវិញដោយក្តីសុខសាន្តតែប៉ុណ្ណោះ ! ។

Comments