ភាពស្មុកស្មាញរបស់ជីវិត

T
tehongly

ភាពស្មុកស្មាញរបស់ជីវិត គឺជាលំនាំឲ្យកើតបញ្ញា មិនមែននាំឲ្យកើតទុក្ខទេ ! ស្វែងរកដំណោះស្រាយ គឺជាការហ្វឹកហាត់បង្កើតបញ្ញា ! ត្រូវញញឹមហើយលោតចូលទៅដោះស្រាយបញ្ហាប្រកបដោយហេតុផល កុំកាន់ជើងខ្លួនឯងឲ្យសោះ ! ហ៊ានតែកាន់ជើងខ្លួនឯង អ្នកនឹងដួលសំប៉ាបជាមិនខាន ! ។

ឆ្ពោះទៅកាន់មគ្គផល និព្វាន ពេលខ្លះត្រូវហ៊ានប្តូរជីវិតចំពោះព្រះរតនៈត្រ័យ ប្រគល់អ្វីៗឲ្យកម្មធ្វើការចុះ ! ឋាមពលចិត្តមេត្តាជួយថែរក្សាយើងជានិច្ច ។ ប៉ុន្តែក៏មានពុទ្ធដីកាផ្សេងទៀតដែរថា ធ្វើអ្វីត្រូវប្រកបដោយបញ្ញា ព្រៃដែលភិក្ខុទាំងឡាយត្រូវគង់នៅគឺជាព្រៃមិនមានសត្វកាចៗ មិនមានអមនុស្សកាចៗ មិនមានចោរខ្មួញ ដោយហោចទៅចម្ងាយត្រឹម៤០០ជួរធ្នូប៉ុណ្ណោះ មិនឆ្ងាយពេក មិនជិតពេកពីភូមិអ្នកស្រុក ។ ជាការពោលដោយគោរព មិនមានចេតនាប្រមាទឡើយ !
May be an image of 1 person and outdoors
 
 
 
 
 

Comments