តើចិត្តស្ងប់មានសភាពដូចម្តេច?

T
tehongly

តើចិត្តស្ងប់មានសភាពដូចម្តេច?
ជាចិត្តដែលសុភាពរាបសា មិនឆ្លេឆ្លាអន្ទះអន្ទែង ញញឹមមានសន្តិភាព។ចិត្តគឺដូចជាម្ចាស់ផ្ទះ ដែលឈរនៅមុខផ្ទះ បើចិត្តមិនស្ងប់គឺដូចជាម្ចាស់ផ្ទះដែលរួសរាយជ្រុល ឃើញអ្នកណាមិនបានដឹងតែស្ទុះទៅសួរអោបរឹតគេ ចិត្តមិនស្ងប់គឺស្ទុះទៅតោងអារម្មណ៍តាមទ្វារ៦មិនឈប់។ចិត្តស្ងប់គឺដូចជាម្ចាស់ផ្ទះ ដែលស្រគត់ស្រគំ ឃើញភ្ញៀវគ្រាន់តែញញឹមស្មើមិនរួសរាយជ្រុល គឺជាចិត្តដែលមិនតោងអារម្មណ៍ឥតប្រយោជន៍ ឬមិនបង្កើតកូនចិត្តញាប់ខ្លាំងពេក។ចិត្តមិនស្ងប់ពេលថ្ងៃគិតហុយដូចផេះ ពេលយប់គិតឆេះដូចភ្លើង ក្នុង១ថ្ងៃកើតការគិតជាង៩លានដង គិតទាំងពេលដេកយល់សប្តិផង ចំណែកអ្នកមានចិត្តស្ងប់ ពេលប្រះខ្លួនដេកភ្ញាក់ម្តងក៏ភ្លឺ មានការយល់សប្តិតិចបំផុត ឯអ្នកអស់កិលេសគឺលោកលែងចេះយល់សប្តិហើយ។ចិត្តមិនស្ងប់នាំមកនូវជំងឺរាងកាយនិងជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ឬបានបញ្ចប់ឆាកជីវិតក្នុងសភាពវង្វេងស្មារតីទៀតផងក៏មាន !។

Comments