លោកនេះវាគ្មានសត្វបុគ្គលជាអ្នកស្លាប់កើតទេ មានត្រឹមតែការផ្លាស់ប្តូរភពឋាន នៅពេលអស់សិទ្ធិក្នុងការរស់នៅភពចាស់របស់ខ្លួនតែប៉ុណ្ណោះ ! នេះជាទិដ្ឋិមួយបែបក្នុងអាត្ម័ននិយម(លទ្ធិទេវរាជ)ដែលស្រដៀងគ្នាណាស់នឹងពុទ្ធិនិយម(លទ្ធិពុទ្ធរាជ) ។ ព្រះពុទ្ធត្រាស់ថា គឺចិត្ត១៩ដួងដែលដើរតួក្នុងការចុតិ - បដិសន្ធិ (ឧបេក្ខាសន្តីរណៈ២ដួង - មហាវិបាក៨ដួង - មហគ្គតវិបាកចិត្ត ៩ដួង) អន្ទោលទៅកើតទៀតប្រែប្រួលមិនទៀងទាត់ទៅតាមអារម្មណ៍ដែលខ្លួនពេញចិត្ត មិននៅក្រោមអំណាចខ្លួន មិននៅក្រោមអំណាចព្រះអាទិទេព គឺនៅក្រោមអំណាចច្បាប់កម្ម (ជនកកម្ម) ។ អង្គភាពដែលទៅកើតទៀតគឺ ចេតនា - វិញ្ញាណដែលសម្បយុត្តិជាមួយវេទនានិងសញ្ញា - និងអារម្មណ៍ដែលទាក់ទងនឹងអំពើកម្មដែលខ្លួនបានធ្វើ សារុបមកគ្មានអ្នកណាក្រៅពីយើងដដែលទេ យើងអ្នកសាងកម្ម យើងអ្នកទៅកើតទៀត (ពោលដោយបញ្ញត្តិ) សមតាមពុទ្ធដីកាត្រាស់ថា ធ្វើកម្មថោកទាប ស្លាប់កើតក្នុងទីថោកទាប ធ្វើកម្មប្រណីត ស្លាប់កើតក្នុងទីប្រណីត យ៉ាងនេះជាដើម ។ សព្វេធម្មាអនត្តា គឺអ្វីៗកើតពីហេតុបច្ច័យទាំងអស់ ឲ្យតែនៅមានបច្ច័យឲ្យកើត គឺនៅតែកើតដដែលទេ កុំភ័យថាមិនកើតទៀត ! បុថុជ្ជនភ័យខ្លាចការស្លាប់ អរិយបុគ្គលភ័យខ្លាចការកើត !

