រៀបចំចិត្តដើម្បីចំរើនសមាធិឲ្យបានល្

T
tehongly

រៀបចំចិត្តដើម្បីចំរើនសមាធិឲ្យបានល្អ
១- កំចាត់ចិត្តអាក្រក់ចោលជាមុនៈ ឧបាទាន(Ego attachement) - ការគិតវង្វេងរាយមាយ - ការពោលពាក្យមិនពិត - ចិត្តបៀមទុក្ខសោក - ការខ្មាស់អៀន(គិតថាសមាធិជាវិធីទន់ខ្សោយចាស់គំរឹលធ្វើនាំខ្មាស់គេ) - ការភ័យខ្លាច - ការបន្ទោសខ្លួនឯង(វិប្បដិសារីយ៍)។ គំនិតអស់នេះអាចថមថយនៅពេលរក្សាសីល៥ហើយធ្វើសមាធិ និងការផ្តល់ប្រឹក្សាពីមិត្តព្រះធម៌ គំនិតទាំងអស់នេះអាចនាំឲ្យរាំងស្ទះឋាមពលចក្រវាឡផង(Block cosmic energy) រាំងស្ទះឋាមពលនៅក្នុងខ្លួនផង(ដែលបូរាណលោកហៅថា ជាប់ខ្យល់ឬស្ទះខ្យល់) ។
២- ចិត្តដែលត្រូវអប់រំចំរើនៈ ពិចារណាពីទុក្ខសោកដែលសត្វលោកទូទៅមាននិងទុក្ខសោកខ្លួនឯងដើម្បីបង្កើតចិត្តស្ងប់(វិវេគបី) - ពិចារណាឲ្យយល់ពីការពិតសច្ចៈធម៌ក្នុងធម្មជាតិ - ចំរើនចិត្តមេត្តាករុណា ការអាណិតអាសូរ - យល់ពីច្បាប់ឋាមពល(Will power)(ចិត្តជាឋាមពលវាញ័រហើយកើតរលត់ជាប់ជានិច្ច)យល់ពីអំណាចចិត្តខ្លួនឯង - មានភាពរីករាយ - មានអំពើល្អជួយសង្គ្រោះគ្នា(ជួយបង្កើតបីតិ ផ្តាច់កម្មចាស់) ទាំងអស់នេះនាំឲ្យមានភាពល្អប្រសើរជាមួយឋាមពលចក្រវាឡ(Cosmic Energy) ។

Comments