លក្ខណៈរបស់ភ្លើងគឺក្តៅ គេមិនអាចបន់ស្រន់ឲ្យភ្លើងត្រជាក់បានទេ មានតែកុំចាប់កាន់វា ឬ យកទឹកទៅពន្លត់វាទើបអាច ។ ទុក្ខក៏ដូចគ្នា គេមិនអាចបន់ស្រន់ឲ្យជីវិតគ្មានទុក្ខបានទេ មានតែកុំជាប់ប្រកាន់វានៅក្នុងចិត្ត ហើយខំរកវិធីរំលត់វា គឺរំលត់ហេតុនៃទុក្ខនេះឯង រំលត់បានប៉ុណ្ណា សុខក៏បានប៉ុណ្ណឹង ! សីល សមាធិ បញ្ញា មិនអាចរំលត់ទុក្ខបានភ្លាមៗនោះទេ ប៉ុន្តែគឺយើងកំពុងតែធ្វើឲ្យវាបាត់បង់នូវមូលហេតុនៃទុក្ខនោះហើយ ។ កើតមួយជាតិៗក្រណាស់នឹងបានកើតជាមនុស្ស អ្នកណាធ្វេសប្រហែសក្នុងកិច្ចការនេះគឺពិតជាមានការខាតបង់ធំណាស់ ! កុំរវល់តែវង្វេងជាមួយរបស់បោកបញ្ឆោតនៃលោកនេះឲ្យសោះ ! ។

