មនុស្សដែលសំបូរគំនិតវិជ្ជមាន

T
tehongly

ភ័ព្វសំណាងរបស់មនុស្សដែលសំបូរគំនិតវិជ្ជមានៈ
ពេលលោកសេដ្ឋីត្រូវភ្លើងឆេះផ្ទះហិនហោចទ្រព្យអស់ គាត់សួរអ្នកបំរើថា តើមានមនុស្សស្លាប់ទេ? អ្នកបំរើឆ្លើយថា អត់ទេ ! គាត់លាន់មាត់ពោលថា ឆេះអស់ទ្រព្យនៅរកបានទៀតទេ កុំឲ្យតែអស់ជីវិត អស់ជីវិតគឺរកមិនបានឡើយ។ក្រោយមកប្រពន្ធគាត់ឈឺស្លាប់ គាត់ពោលថា ល្អហើយ ! អូនបានសំរាកមុនបង ជាជាងនៅបានឃើញបងរងទុក្ខលំបាកនាំតែខូចចិត្ត។ពេលកូនៗបាននាំគ្នាចាកចោលគាត់ទោរកសុីនៅស្រុកឆ្ងាយ គាត់និយាយថា ល្អណាស់កូន ! ចូរនាំគ្នារស់នៅហើយរកសុីឲ្យបានសុខ កុំបារម្ភពីជីវភាពមនុស្សចាស់ដូចជារូបពុកអី ត្រូវចាំថា បើកូនបានរីករាយសប្បាយចិត្ត ពុកក៏រីករាយដែរ ។ដំណឹងនេះបានដឹងដល់ស្តេច ស្តេចចង់ពិសោធមើល ថាតើមនុស្សនេះពិតជាមិនចេះឈឺចាប់មែនឬ? ស្តេចបានចោទដាក់បន្ទុកលើរូបគាត់ហើយយកទៅកាត់ក ។ពេលគេយកកាំបិតផ្ទាប់លើបំពង់ក គេសួរគាត់ថា តើភ័យខ្លាចទេ ? គាត់ថា ជីវិតមនុស្សគឺគង់តែនឹងស្លាប់ទេ ការរស់នៅកំពុងតែពិបាកផង បានគេយកមកសំលាប់ងាយៗយ៉ាងនេះគឺខ្ញុំសប្បាយចិត្តណាស់ ! ។ស្តេចបានឮហើយសប្បាយព្រះទ័យណាស់ បានដោះលែងគាត់ហើយសុំទោស និងអញ្ជើញរូបគាត់ឲ្យទៅធ្វើជារាជគ្រូក្នុងវាំងបាត់ទៅ ! ។មនុស្សដែលសំបូរគំនិតវិជ្ជមាន ច្រើនតែជាមនុស្សដែលមានស្មារតីរឹងមាំនិងមានភ័ព្វវាសនាល្អក្នុងថ្ងៃអនាគតជានិច្ច ។

Comments