ច្បាប់ជីវិត !
១- ព្យាយាមអប់រំចិត្ត ទើបជាការព្យាយាមដ៏ត្រឹមត្រូវ ព្រោះចិត្តមិនស្ងប់ ធ្វើឲ្យជីវិតច្របូកច្របល់ ។
២- កុំចេះតែបារម្ភពីការគិតមិនល្អរបស់អ្នកដទៃមកលើខ្លួន វាមិននាំឲ្យឆ្នាំងបាយយើងគង់វង់ទេ លោកនេះបុគ្គលដែលមិនត្រូវបានគេតិះដៀលមិនមានឡើយ ។
៣- ពេលវេលានឹងនាំមកនូវភាពល្អប្រសើរគ្រប់យ៉ាង បើគិតអ្វីមិនចេញទុកឲ្យពេលវេលាធ្វើការចុះ ។
៤- គ្មានអ្នកណាម្នាក់ យកសុខទុក្ខមកឲ្យអ្នកបានទេ លើកលែងតែអ្នកតែម្នាក់គត់ ។
៥- លើផ្លូវជីវិត មនុស្សម្នាក់ៗដើររៀងខ្លួនទេ កុំវិនិច្ឆ័យរឿងគេផ្តេសផ្តាស បើយើងមិនបានដឹងច្បាស់ទេនោះ យើងមកកាន់លោកនេះគឺដើម្បីលេងម្នាក់មួយរឿងទេ។
៦- កុំគិតច្រើន គិតយូរទៅក៏នៅតែរកចម្លើយមិនឃើញដដែលទេ ព្រោះលោកនេះមិនមែនជារបស់យើងតែម្នាក់ឯណា ! ។
៧- ទោះឋិតក្នុងស្ថានភាពណាក៏ដោយ ការញញឹមពិតជាអាចជួយឲ្យផ្លូវចិត្តបានប្រសើរឡើង ! កុំភ្លេចញញឹមឲ្យសោះ ! ។

