នៅក្នុងហាងបាយមួយ មានតាចាស់ម្នាក់ហូបបាយញ័រដៃទទ្រើកកំពប់ម្ហូបពេញតុ សំបោរហៀរចេញលើបបូរមាត់ធ្វើឲ្យអ្នកនៅអង្គុយក្បែរងើបចេញលែងហូបដោយការខ្ពើមរអើម កូនប្រុសគាត់បានសំអាតខោអាវជូតសំបោរ តំរង់វែនតា សម្រួលសក់ជូនគាត់ហើយបញ្ចុកបាយមួយៗ ។ ពេលនោះមានតាចាស់ម្នាក់អង្គុយនៅក្បែរតុនោះដែរ បានក្រោកមកសួរកូនប្រុសនោះថា កុំថាអ្នកគ្មានអ្វីនៅពីក្រោយបញ្ហានេះឲ្យសោះ សូមប្រាប់ខ្ញុំមក តើអ្នកចង់បានមរតកអ្វីមួយពីរូបគាត់ ? ។ តែកូនប្រុសញញឹមយ៉ាងស្ងប់ស្ងាត់ ហើយនិយាយមួយៗថា គ្មានទេ ! គឺខ្ញុំគោរពស្រឡាញ់គាត់ ។ តានោះស្រែកថា កុំថាអត់ ! អ្នកបានផ្តល់មេរៀនសំខាន់ណាស់ដល់កូនៗគ្រប់គ្នាក្នុងលោកនេះ នឹងបានផ្តល់ក្តីសង្ឃឹមដល់ឪពុកម្តាយជាទូទៅ ដែលបានបង្ហូរញើសឈាមដើម្បីចិញ្ចឹមកូន ហើយត្រូវកូនបោះបង់ចោលដូចសត្វធាតុ ឡើងមនុស្សទូទៅគេនាំគ្នាខ្លាចរអាគ្រប់គ្នាលែងចង់មានកូន ! តែរូបឯងពិតជាបានផ្លាស់ប្តូរគំនិតរបស់មនុស្សហើយ ! ។ មនុស្សក្នុងហាងបាយសម្លឹងមកបាត់មាត់គ្រប់គ្នា ។
# ចាំណា ! ត្រូវចេះថែរក្សាអ្នកណាដែលបានថែទាំយើង នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទេ !

