សម្មប្បធានមាន៤គឺៈ

T
tehongly
សម្មប្បធានមាន៤គឺៈ
១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។
សម្មប្បធាន បានដល់សេចក្តីព្យាយាម ដ៏ឧត្តម៤យ៉ាង ដែលជាចំណែកនៃផ្លូវ ទៅកាន់ការត្រាស់ដឹង ។ សម្មប្បធានអាស្រ័យលើ ការយល់ដឹង នូវការកើតនិងការមិនកើត នៃនាមធម៌ផ្សេងៗ ក្នុងកាលវេលាដែលកន្លងទៅ ហើយនិងសតិរឭករបស់យើង ក្នុងការវៀងវៃដើម្បីធ្វើសកម្មភាពទប់ទល់ ។ សម្មប្បធានជំរុញយើងឲ្យលះបង់ ធម៌ដែលជាអកុសល ហើយធ្វើឲ្យកុសលធម៌ រីកចម្រើនឡើង ។ សម្មប្បធានគឺជា សម្មាវាយាមោ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ហើយនិងវិរិយិន្រ្ទិយ ក្នុងឥន្រ្ទិយ ៥ ។

Comments