ភាពច្របូកច្របល់វឹកវរនៃលោក ដោយសារតែអវិជ្ជានិងតណ្ហា លោកនេះមិនគួរឲ្យរស់នៅទាល់តែសោះ អរិយបុគ្គលលោកឃើញភាពនឿយណាយជិនឆ្អន់ និងភាពដដែលៗនៃវដ្តសង្សារ ទើបកើតញាណនេះ ។
ញាណវិវដ្តះញាណ
បញ្ញាឃើញច្បាស់ក្នុងភាពសូន្យទទេរ ភាពជាអនត្តា សង្ខារទាំងអស់ប្រព្រឹត្តិទៅក្នុងអនត្តធម៌ ទើបកើតបញ្ញាលះបង់ការប្រកាន់ក្នុងបញ្ញា ឃើញអត្តះនិងធម្មះដែលជាប់ដោយអត្តះជារបស់សូន្យទទេរ។ជាញាណគេចចេញអំពីញាណ លែងប្រកាន់ខ្ជាប់ ព្រោះឃើញខន្ធ៥ជារបស់សូន្យទទេរ កើតរលត់តាមហេតុបច្ច័យ។កាលដើមឡើយ មើលខ្លួនឯងឃើញគ្រាន់បើប្រសើរលើសគេ ពេលបានកើតញាណនេះហើយ គឺស្រទន់សុភាព កិលេសស្លូតបូត ឃើញគេក្អេងក្អាងឯងញញឹមស្ងៀម ជើយព្រងើយ ចេះអនុញ្ញាត្តិឲ្យគេនិយាយហើយចេះស្តាប់គេនិយាយ ដោយសន្តិភាពចិត្ត។លែងប្រកាន់បញ្ញាខ្លួនឯងថាអស្ចារ្យ លើសគេ ត្រូវជាងគេ !ចេះត្រឹមតែស្តាប់ថានេះគួរ នេះមិនគួរ ហើយនិយាយតែភាពត្រឹមត្រូវមិនមានះប្រកាន់ យកងាប់រស់អ្វីឡើយ ។

