គំនិតគឺជាអំណោយដ៏ថ្លៃថ្លាដែលយើងគ្រប់គ្នាមាន បើគ្មានវាទេមនុស្សគឺមិនខុសពីសត្វធាតុឡើយ ។ គំនិតនាំឲ្យមានការវិវត្តន៍សតិសម្បជ្ជញ្ញៈ គំនិតមិនអាចអត់មានសតិសម្បជ្ជញ្ញៈ ប៉ុន្តែសតិសម្បជ្ជញ្ញៈពេលខ្លះវាមិនចាំបាច់ត្រូវការគំនិតនោះទេ(សតិតាមដឹងខ្យល់) ។ ការត្រាស់ដឹងមានន័យថាគឺជាការភ្ញាក់រលឹកក្នុងការគិតមិនឲ្យគំនិតធ្លាក់ទៅក្នុងការឈឺចាប់ កំសត់ឯកោ លំបាកវេទនា ព្រួយបារម្ភច្រើន គេចេះប្រើគំនិតគិតផ្តោតទៅលើអ្វីដែលចាំបាច់ ចេះឈប់គិតនៅពេលបញ្ចប់គំនិត ចេះសន្ទនាជាមួយខ្លួនឯងដើម្បីបង្កើតដំណោះស្រាយបញ្ហា ។ ការត្រាស់ដឹងគឺជាការភ្ញាក់រលឹក ដើម្បីមានការគិតត្រូវ យល់ត្រូវហើយឈានទៅដល់ការរំលត់ក្តីមានះប្រកាន់ ដែលជាមូលហេតុចំបងនៃទុក្ខ ! ។

