កុំចំណាយពេលព្យាយាមពន្យល់ពីខ្លួនឯង

T
tehongly

កុំចំណាយពេលព្យាយាមពន្យល់ពីខ្លួនឯងឲ្យអ្នកដទៃគេយល់អី ព្រោះអ្វីដែលគេបានគិតពីអ្នក វាមិនងាយផ្លាស់ប្តូរនោះទេ ធ្វើអ្វីដើម្បីខ្លួនឯងឲ្យបានល្អទៅបានហើយ ! ។ អំពើល្អជាមួយស្នាមញញឹម ថ្ងៃណាមួយអ្នកនឹងទទួលបានក្តីស្រឡាញ់ពិត ដោយមិនចាំបាច់ត្រូវប្រយុទ្ធដើម្បីស្វែងរកវាឡើយ ។​ កុំចេះតែចង់បានឪកាសល្អ ការដែលនៅរស់មានជីវិតនេះហើយ គឺជាឪកាសល្អ ព្រោះយើងអាចធ្វើអំពើល្អបានច្រើនយ៉ាងតទៅទៀត អំណាចនៃគំនិត គ្មានអ្នកណាអាចប៉ាន់ស្មានបានឡើយ ។ រឿងកន្លងហួស រឿងឈឺចាប់ រឿងមិនអាចគ្រប់គ្រងបាន រឿងអត់ប្រយោជន៍ ព្រលែងវាចោលទៅ ! គិតតែរឿងអ្វីដែលអាចជួយខ្លួនឯងទៅបានហើយ ! ។ Stress ធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត បាក់ស្បាត ភ័យខ្លាច ព្រួយបារម្ភច្រើន ? ស្តាប់តែធម៌រាល់ថ្ងៃ អង្គុយតាមដឹងខ្យល់ដង្ហើម ឈប់ខ្វល់ពីលោកនេះ កុំដឹងឮរឿងអ្វីទាំងអស់ តាមមើលតែចិត្តខ្លួនឯង តើវិបត្តិផ្លូវចិត្តទាំងអស់នោះវាកើតមកពីណា ? ។

Comments