ពាក្យដោះសារ

T
tehongly

ពាក្យដោះសារ
វាគឺជាមធ្យោបាយដោះទាល់ដែលមនុស្សចាំបាច់ត្រូវប្រើម្តងម្កាល ដើម្បីលុបលាងកំហុស តើមានអ្នកណាដឹងច្បាស់ជាងខ្លួនឯងទៅ ? នៅមានមេឃដឹង ដីដឹង ទេវតាដឹង កុំយកលេសថាបានរួចខ្លួនឲ្យសោះ។ជាតិនេះមានវាសនាបានកើតជាមនុស្ស អ្វីដែលយើងត្រូវព្យាយាមការពារគឺកំហុស ! ព្រោះកំហុសនេះហើយគឺជាកូនសោរសម្រាប់ចាក់បើកទ្វារអបាយភូមិឲ្យខ្លួនឯង។សត្វតិរិច្ឆានទាំងឡាយ ព្រោះតែពូកែដោះសារខ្លាំងពេក កាលបានកំណើតជាមនុស្ស ទើបឥឡូវត្រូវគេវាយសំពងតាមចិត្ត សូម្បីតែខ្លួនគ្មានកំហុសសោះក៏ដោយ !។

Comments