ចិត្តមាននាមនិងរូបជាបទដ្ឋាន

T
tehongly

ចិត្តមាននាមនិងរូបជាបទដ្ឋាន ឬ ចិត្តនិងកាយមានហេតុជាប់ទាក់ទងគ្នា ៖
ព្រះពុទ្ធត្រាស់ថា៖ សម័យណាចិត្តរីករាយស្រស់ស្រាយហើយ សម័យនោះកាយក៏បានធូរស្បើយ សម័យណាចិត្តគិតតានតឹងហើយ កាយក៏តានតឹងច្របូកច្របល់ ។ ចិត្តស្ងប់ កាយក៏ស្ងប់ជាសះស្បើយពីជំងឺដំកាត់ និងច្រាស់មកវិញ កាយស្ងប់នាំឲ្យចិត្តស្ងប់(កាយសំរួមបានល្អដូចជាក្នុងពេលអង្គុយសមាធិមិនត្រូវកំរើកឬលេបទឹកមាត់ដើម្បីជួយឲ្យចិត្តឆាប់ស្ងប់) ។កាយឈឺរ៉ាំរ៉ៃយូរ ចិត្តគិតព្រួយច្រើននាំឲ្យឈឺចិត្តដែរ ឬ ចិត្តគិតឈឺចាប់រ៉ាំរ៉ៃយូរ ទីបំផុតនាំឲ្យឈឺកាយដែរ ។ចិត្តគិតកើតរលត់១២ដងតាមមនោទ្វារ នាំឲ្យរូបរលត់មួយ(កោសិកាធ្វើមីតូសចប់មួយ) ចិត្តគិតរាយមាយលឿនខ្លាំងពេក កោសិកាធ្វើមីតូសលឿនដែរនាំឲ្យបែកបាក់DNA កើតកោសិកាមហារីក ឬ ឆាប់ចាស់ជាដើម ។ ទំលាប់អាក្រក់របស់ចិត្ត ពេលជីវិតមានបញ្ហា មិនគិតផ្តោតលើវិធីដោះស្រាយបញ្ហាទេ តែបែរជាទៅគិតឈឺចាប់ដោយសារតែបញ្ហាទៅវិញ! ។

Comments