ប្រតិកម្មចិត្តដ៏ងងឹតងងល់

T
tehongly

កាលណាគេបណ្តែតបណ្តោយចិត្តឲ្យគិតពីរឿងរ៉ាវផ្សេងៗ នោះការស្អប់និងការស្រឡាញ់បានកើតឡើង បើយើងកាន់តែគិតនោះកម្លាំងស្អប់ស្រឡាញ់កាន់តែកើនឡើង បើមិនមានសតិកំណត់ដឹងពីវាទេ នោះវាកាន់តែកើតហើយកើតទៀត បណ្តាលឲ្យមានការរំជួលចិត្តកើតកាន់តែខ្លាំងគ្របសង្កត់មកលើវិញ្ញាណ ពេលនោះគឺយើងជាប់ក្នុងការរំជួលចិត្ត ធ្វើឲ្យសុភវិនិច្ឆ័យរបស់យើងត្រូវបាត់បង់អស់។លទ្ធផលគឺនាំទៅរកកាយទុច្ចរិត វចីទុច្ចរិត ដែលផ្តល់ទុក្ខទោសដល់ខ្លួនឯងផងនិងដល់អ្នកដទៃផង។យើងបានបង្កើតទុក្ខទោសឲ្យខ្លួនឯងតាំងពីឥឡូវនេះ និងតទៅអនាគត ព្រោះតែប្រតិកម្មចិត្តដ៏ងងឹតងងល់តែមួយខណៈរបស់យើង។

Comments