និយាយអំពីការជឿជាក់

T
tehongly
តើអ្វីទៅជាភាពជឿជាក់?
ភាពជឿជាក់គឺវាមានសារះសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ។ព្រោះការដែលយើងធ្វើអ្វីដោយគ្មានភាពជឿជាក់នោះវាមានន័យថាយើងគ្មានសង្ឃឹមក្នុងការងារដែលយើងកំពុងតែធ្វើឡើយ។តែផ្ទុយទៅវិញការធ្វើអ្វីដោយភាពជឿជាក់ខ្លាំងពេកដោយមិនបានយល់ពីហេតុផលច្បាស់នោះវានឹងធ្វើអោយបរាជ័យរឺមានគ្រោះថ្នាក់ផងដែរ។ដូចនេះធ្វើដូចម្តេចអោយអ្នកដឹងថាការជឿជាក់នោះត្រឹមត្រូវរឺមិនត្រឹមត្រូវ?ចំពោះការយល់ឃើញរបស់ខ្ញុំមានតែបញ្ញាប៉ុណ្ណោះដែលអាចវិនិច្ឆ័យបានថាវាត្រឹមត្រូវរឺអត់ហើយបញ្ញានេះទៀតសោធន៌ក៏ត្រូវឆ្លងកាត់នូវការអនុវត្តន៌ជាក់ស្តែងនឹងមានការពិសោធន៌គ្រប់គ្រាន់ដើម្បីអាចជាមេរៀនសំរាប់ជីវិតហើយអនុវត្តន៌ភាពជឿជាក់នោះប្រកបដោយប្រសិទ្ធិភាព។ការធ្វើការងារប្រកបដោយភាពជឿជាក់វានឹងអាចធ្វើអោយមនុស្សហ៊ានលះបង់ជីវិតទៅធ្វើការងារនោះហើយធ្វើដោយសេចក្តីតស៊ូអំណត់លើសពីមនុស្សធម្មតា។ដូចពាក្យមួយពោលថា
ចូរអ្នកគិតពិចារណាដោយភាពជឿជាក់មុននឹងធ្វើអ្វីមួយអោយបាន១០០០ដងបន្ទាប់មកសំរេចធ្វើហើយត្រូវជឿជាក់លើវាហើយកុំបោះបង់បើទោះជាជួបភាពលំបាក១០០០ដងក៏ដោយ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះបើមានអ្វីខុសឆ្លងសូមអធ្យាស្រ័យផងបងប្អូននៅក្នុងបណ្តាញសង្គមសេរីទាំងអស់គ្នា។

Comments