ក្រុងព្រះសីហនុ-(ដំណឹងបឋម)

T
tehongly
ក្រុងព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចឲ្យដឹងថា មានជនបរទេសមួយរូប អាយុ៨២ឆ្នាំ(អឺរ៉ុប) បានឈ្លក់ទឹកសមុទ្រស្លា….ប់ នៅពេលជនរងគ្រោះចុះលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣នេះ។ 
 ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែជនរងគ្រោះ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា បាបផុ…តដង្ហើ…មបាត់ហើយ។
បច្ចុប្បន្នជនរងគ្រោះជាជនបរទេសខាងលេី ត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដេីម្បីធ្វេីកោសល្យវិច្ចយ័បន្តតាមនីតិវិធី៕

Comments