តើលោកនេះទៀងឬទេ?!

T
tehongly

តើលោកនេះទៀងឬទេ?មានទីបំផុតឬទេ?ព្រះពុទ្ធមានក្រោយអំពីបរិនិព្វានឬទេ?ព្រាហ្មណ៍សួរយ៉ាងណាក៏ព្រះពុទ្ធមិនត្រាស់ឆ្លើយតប ព្រាហ្មណ៍អត់មិនបាន ក៏ស្ទុះក្រោកវាត់កន្ទុយក្បិនផ្លាប់់ អឹស ! មិនដឹងអញ្ចឹងខំមកតាំងខ្លួនធ្វើជាព្រះដែរ ឯងខំស្កាត់មកជួបនាំតែខាតពេល ។ហើយគាត់ដើរចេញទៅ ជិតដល់ក្លោងទ្វារវត្ត ព្រះអានន្ទលោកនិមន្តទៅតាម ហើយប្រាប់ព្រាហ្មណ៍ថា គ្រូរបស់យើង លោកជួយដោះស្រាយតែសំណួរដែលមានប្រយោជន៍តែប៉ុណ្ណោះ ម្នាលព្រាហ្មណ៍ ! បើអ្នកចង់ដឹងអំពីកិច្ចចេញចាកទុក្ខគ្រូរបស់យើងនឹងពន្យល់ដល់អ្នកយ៉ាងពេញចិត្ត គ្រូរបស់យើងលោកមិនខ្វល់នឹងការមានបរិស័ទច្រើនឬតិចនោះទេ ចង់ចេញប៉ុន្មានចូលប៉ុន្មានកើនសមាជិកប៉ុណ្ណាក៏លោកមិនអើពើឡើយ ។ លោកព្យាយាមជួយតែអ្នកណាដែលត្រូវការឲ្យលោកជួយតែប៉ុណ្ណោះ ! ។ ពេលត្រឡប់មកវត្តវិញ ព្រះអានន្ទបានអង្វរសូមឲ្យព្រះពុទ្ធចេះថ្នមចិត្តបរិស័ទផង ប្រយ័ត្នគេរត់ចោលអស់ ព្រះពុទ្ធត្រាស់តបថា ម្នាលអានន្ទ ! ពពួកសត្វកុំថាឡើយអង្វរឲ្យចេញពីវដ្តះ សូម្បីតែបានជេរប្រទេចក៏មិនចេញពីវដ្តះនេះដែរ ។ អានន្ទហ្អើយ ! ដូចមានមហាសេដ្ឋីត្រូវភ្លើងឆេះផ្ទះ ហើយឃើញកូនៗកំពុងតែរត់លេងយ៉ាងសប្បាយក្នុងគេហដ្ឋាន សេដ្ឋីនឹកថាបើដេញវាយវាឲ្យចេញក៏វាមិនចេញផងព្រោះវានៅវង្វេងដោយការសប្បាយ ហេតុនេះក៏ស្រែកថា ម្នាលកូនៗឪពុកបាននាំយកមាសនិងពេជ្រទាំងរទេះដាក់នៅមុខផ្ទះ ពួកឯងទៅយកតាមប្រាថ្នាចុះ ! ។ កូនៗបានរត់ចេញព្រូ ទើបសេដ្ឋិបិទទ្វារពន្លត់ភ្លើង ម្លឹងហើយក៏នៅតែមានកូនខ្លះត្រូវភ្លើងឆេះស្លាប់ព្រោះតែការវង្វេងភ្លេចខ្លួនដែរ ។ អានន្ទហ្អើយ ! តើអ្នកពេញចិត្តឲ្យតថាគតដឺកនាំសត្វចេញចាកវដ្តះដោយការពោលពាក្យពិត ដោយការកុហក់ ដោយការបំភិតបំភ័យឬដោយការជេរប្រទេច?ព្រះអានន្ទលោកគង់ស្ងៀម ! មិនស្រដី ព្រោះលោកយល់ច្បាស់ថា បើទោះជាមានព្រះពុទ្ធដប់អង្គទៀត ក៏មិនអាចជួយផ្លាស់ប្តូរមនុស្សឲ្យបាត់សន្លប់ក្នុងការយល់ខុសនេះដែរ ។ ព្រះពុទ្ធមិនអាចធ្វើឲ្យមនុស្សអាក្រក់អស់ពីទឹកដីឥណ្ឌានេះផង ចុះទំរាំពិភពលោកនេះទាំងមូល ? ហេតុនេះ ជាការល្អ គឺយើងចាំបាច់បំផុតក្នុងការរំដោះខ្លួនឲ្យបានរួចផុតជាមុន ។

Comments