មានរូបមានទុក្ខជាធម្មតា !
លោកគ្រូ ! កូនសូមសួរបន្តិច តើមនុស្សប្រុសពេលចាស់ទៅ គេលែងយកចិត្តទុកដាក់មនុស្សស្រីហើយមែនទេ គេមើលថាមនុស្សស្រីចាស់លែងសំខាន់ចំពោះគេហើយមែនទេ ? គេចាំបាច់ត្រូវតែរកស្រីក្មេងមែនទេ ? ។
មិនទូទៅទេកូន ទាំងប្រុសទាំងស្រី ពេលចាស់ទៅ គេបង្វែរចិត្តមកមើលថែកូន មកយកចិត្តទុកដាក់ជាមួយកូនវិញម្តងហើយ សូម្បីតែពេលបានអីឆ្ងាញ់ក៏នឹកដល់កូនដែរ មិនសូវខ្វល់ពីមនុស្សចាស់ដូចគ្នាឡើយ ។ ហេតុនេះដើម្បីរក្សាសុភមង្គលក្នុងគ្រួសារ គេត្រូវតែខិតខំដើរតួមើលថែគ្នា ពុំនោះទេ មនុស្សប្រុសខ្លះអាចទៅក្រៅផ្ទះច្រើនជាង សូមកូនកុំទាមទារ ការយកចិត្តទុកដាក់ពីគេមុនអី កូនត្រូវព្យាយាមយកចិត្តទុកដាក់ទៅលើគេមុន ទើបបានផល តែមនុស្សស្រីខ្លះលើកហេតុផលថា ខ្លួនរវល់មើលកូន គ្មានពេលមើលថែស្វាមីទេ នេះហើយគឺជាភាពឆកល្វែងក្នុងគ្រួសារណាកូន ។

