ការធ្វើនៅអ្វីដែលអ្នកចង់ធ្វើ!

T
tehongly

ពេលអ្នកធ្វើត្រូវគ្មានអ្នកណាចងចាំទេ ពេលអ្នកធ្វើខុសគ្មានអ្នកណាអាចបំភ្លេចបានឡើយ ! នេះហើយមនុស្ស ។ បើអ្នកចង់ល្បី ចង់មានកិត្តិយស អ្នកនឹងខកចិត្ត ព្រោះមនុស្សគេឲ្យតម្លៃអ្នកតាមតែទស្សនៈរបស់គេទេ បើអ្នកគ្រាន់តែព្យាយាមធ្វើអ្វីតាមតែខ្លួនចូលចិត្ត នោះភាពល្បីនិងកិត្តិយសវាគ្មានតម្លៃអ្វីសម្រាប់អ្នកឡើយ ! គេសរសើរក៏បាន គេបន្តុះបង្អាប់ក៏បាន ព្រោះក្នុងចិត្តអ្នកមិនបានឲ្យតម្លៃទៅលើរឿងនេះផង ។ពេលខ្លះការដឹកនាំជីវិតគឺពិតជាត្រូវហ៊ានប្រថុយ ប៉ុន្តែមិនត្រូវប្រថុយប្រថានដោយគ្មានបញ្ញាចូលរួមសោះនោះទេ !

Comments