ព្រះសង្ឃមានគុណធ្ងន់ព្រោះបានទ្រទ្រង់ពុទ្ធសាសនា បានបន្តអាយុសាសនានិងផ្សព្វផ្សាយធម៌អាថ៌សង្គ្រោះសត្វ បានជាទីពឹងពុទ្ធបរិស័ទ ប្រព្រឹត្តិម៉ត់ចត់រំដោះទុក្ខ។ សូមកុំមើលការប្រព្រឹត្តិរបស់បុគ្គលហើយប្រមាថមើលងាយពាក្យថាសង្ឃ ព្រោះព្រះអរិយសង្ឃក៏មានដែរ លោកជាទក្ខិណេយ្យបុគ្គលគួរដល់នូវការគោរពបូជាក្រៃលែងណាស់។ខ្ញុំព្រះអង្គសូមក្រាបសិរិសារទៀបបាទាព្រះភិក្ខុសង្ឃដោយគោរពក្រៃលែង។

