សមាធិរៀងរាល់ថ្ងៃត្រឹមតែកន្លះម៉ោងដើម្បីជួយខ្លួនឯង បើមិនធ្វើទេហីទៅ នៅវ៉ល់នឹងទៅ គេយកក្បួនសមាធិទៅរកសុី មួយវគ្គសុទ្ធតែត្រូវបង់៨០០ដុល្លារ នាំគ្នារត់ឈូរឆរទៅឲ្យគេបោកយ៉ាងពេញចិត្ត ត្រង់ធម៌ព្រះ ធម៌ពិតធម៌មែន ធម៌រួចចាកទុក្ខពិតៗ មិនអស់លុយសូម្បីតែមួយរៀលតែធ្វើមិនបាន ក៏តាមចិត្តចុះណា ! ។ បុថុជ្ជនគឺជាជនបុថុចញ៉ុចគឺតែអញ្ចឹង ចង់តែហាត់ប្រាណរាំគ្រវីគូថដាក់គ្នាទេទៅ ! សុីរកតែឆ្ងាញ់ៗ ពេលធាត់ទិញថ្នាំលេបបញ្ចុះទំងន់ មិនតមអាហារទេ សុីរកតែឆ្ងាញ់ហើយខំហាត់ប្រាណ ហិហិ ! (ឈររអ៊ូតែឯងទេណា មិនបានថាឲ្យជនបុថុចញ៉ុចណាទេ កុំលើកខ្លួនដាក់)

