សមាធិ !

T
tehongly

សមាធិ !
អ្នកបានដឹងយ៉ាងពិតប្រាកដថា អ្នកកំពុងតែធ្វើការងារជាមួយចុងច្រមុះរបស់អ្នក វាមិនមែនជារឿងអស្ចារ្យទេ តែក៏មិនធម្មតាដែរ ព្រោះចិត្តតែងតែគេចវេសពីកិច្ចការនេះជារឿយៗ ទៅរកកំសាន្តជាមួយអារម្មណ៍ខាងក្រៅ ពេលខ្លះអ្នកត្រូវប្រាប់ខ្លួនឯងថា ឈប់គិតពីអ្វីទៀត ! ព្រោះការគិតនេះមិនមែនផ្តល់ការយល់ដឹងអ្វីដល់ខ្លួនឯងទេ ប៉ុន្តែវានៅតែទ្រាំមិនបាន ។ ឈប់មួរម៉ៅជាមួយវាទៅណា មកធ្វើការជាមួយរន្ធច្រមុះដែលដឹងខ្យល់ចេញចូលឯណេះវិញទៅ ! ។ អ្នកដឹងទេថា អ្នកធ្វើដូច្នេះ គឺអ្នកកំពុងតែបង្ហាត់បង្រៀនចិត្តឲ្យចេះស្តាប់បង្គាប់ខ្លួនឯងហើយ ឲ្យចិត្តទន់ភ្លន់ចេះឈប់ ចេះគិត ចេះសម្រាក ចេះធ្វើការ កុំឲ្យវារឹងមានះជាមួយអ្នកតទៅទៀត ។ 

Comments