បុគ្គលដែលមានចិត្តឆ្អែតដោយធម៌ មានបញ្ញាឃើញច្បាស់នូវការពិត រមែងមានចិត្តជ្រះថ្លាហើយ លែងតក់ស្លុតនឹងលោកនេះ លែងតក់ស្លុតនឹងរូប នឹងសម្លេង រមែងដេកជាសុខ រស់នៅមានក្តីសុខ ព្រោះចិត្តច្រណែន ចិត្តកំណាញ់ ចិត្តក្រោធ ចិត្តកំសត់ ដែលជាបន្លា ត្រូវបានគេបោសសំអាតចោលអស់ហើយ ។ គេត្រេកអរក្នុងធម៌ ត្រេកអរក្នុងទីស្ងប់ស្ងាត់ លោកខាងក្រៅច្របូកច្របល់ តែលោកខាងក្នុងមិនច្របូកច្របល់ឡើយ ! ។

