សួនអភិនិហារ !
១- ការចងចាំគឺចាំតែរឿងពិសេសៗ ដែលពេលខ្លះវានាំឲ្យសើច ពេលខ្លះវានាំឲ្យយំ ប៉ុន្តែពេលខ្លះបែរជាត្រូវយំក្នុងថ្ងៃដែលត្រូវសើចទៅវិញ។
២- កុំប្រញ៉ាប់ប្រញ៉ាំល់ពេក ពេលវេលាមកដល់វាគង់តែកើតឡើងទេ ។ ពេលរឿងរ៉ាវចប់មនុស្សត្រូវផ្លាស់ប្តូរ តើអ្នកដឹងថាមកពីអ្វីទេ ? ។ មនុស្សអាក្រក់បង្រៀនតែមេរៀនដែលត្រឹមត្រូវក្នុងជីវិត បែបនេះគេហៅថាបទពិសោធជីវិត ។
៣- ហោរប៉ៅដែលទទេរ និង ស្នេហាបែកបាក់នឹងបង្រៀនអ្នក រាប់់លានមេរៀនក្នុងជីវិត ប៉ុន្តែហោរប៉ៅដែលប៉ោងវានឹងផ្តល់ឲ្យអ្នករាប់លានមធ្យោបាយ ចំណែកស្នេហាដែលផ្អែមល្ហែមវិញវាត្រូវស្រក់ទឹកភ្នែករាប់លានដំណក់នៅពេលត្រូវព្រាត់គ្នាទៅ ។
៤- ភាពអាត្មានិយមវាបំផ្លាញទំនាក់ទំនងស្នេហា ព្រោះវាធំជាងមនុស្ស លុបពាក្យអញចេញហើយប្រើពាក្យពួកយើងវិញទៅលែងបែកបាក់គ្នាហើយ ។
៥- កុំត្អូញត្អែរចំពោះម្ហូបអាហារដែលម្តាយធ្វើឲ្យ មើលអ្នកខ្លះគ្មានទាំងម្តាយធ្វើឲ្យផង ហើយអ្នកខ្លះក៏គ្មានទាំងម្ហូបទៅទៀត ។

