រឿងរ៉ាវផ្ទះសម្បែង !
ដោយក្តីស្រឡាញ់ ម្តាយតែងតែបង្រៀនកូនគ្រប់បែបយ៉ាងលើកលែងតែការបង្រៀនកូនឲ្យចេះរស់នៅ ពេលដែលគ្មានរូបគាត់ ។ខ្លះស្រឡាញ់កូនរហូតកូនលែងចេះរស់ដោយខ្លួនឯង ទុកកូនជាស្តេចក្នុងគ្រួសារ ខ្លះបង្ខំកូនឲ្យរស់ចាស់មុនអាយុ ខ្លះចិញ្ចឹមកូនចង់បានផលប្រយោជន៍ពីកូន ចិញ្ចឹមកូនដូចសត្វធាតុ ខ្លះអប់រំកូនឲ្យចេះស្រឡាញ់ដើម្បីឲ្យកូនស្គាល់តំលៃពិតរបស់ជីវិត ខ្លះបង្រៀនកូនឲ្យដឹងតែពីការមានបាន ឲ្យក្លាយជាអ្នកធំ រហូតកូនត្រូវរស់ឯកោលែងមានសាច់ញាតិ រស់ក្នុងអន្លង់វិប្បដិសារីយ៍ទល់ថ្ងៃស្លាប់ផងក៏មាន ។ តើអ្នកចិញ្ចឹមកូនក្នុងបំណងអ្វីដែរ ?

