ព្រះពុទ្ធបានពន្យល់ពីហេតុនាំឲ្យមានអាយុវែងដូចតទៅ
១- ចេះធ្វើចិត្តឲ្យសប្បាយរីករាយជ្រះថ្លា ៖ ឈើត្រាំទឹកឆាប់ពុក ចិត្តត្រាំទុក្ខឆាប់ស្លាប់ ! ភ្ញាក់ពីដេកគិតតែពីមួរម៉ៅក្តៅក្រហាយ បេះដូងដើរលឿនខុសចង្វាក់ងាយគាំង កោសិការធ្វើចំណែកលឿនងាយកើតមហារីក ក្តៅក្បាលដេកមិនលក់ ឆាប់ចាស់គ្រាំគ្រារាងកាយ ប្រព័ន្ធការពារចុះខ្សោយ។ល។ ការសប្បាយរីករាយជ្រះថ្លាពិតប្រាកដ គឺចិត្តស្ងប់ទេ បើចិត្តនៅមិនទាន់ស្ងប់ភាពរីករាយនោះនៅតែជាគូនឹងទុក្ខជាធម្មតា ។
២- ដឹងប្រមាណក្នុងការសប្បាយ ៖ ខ្លួនមិនចេះហែលទឹក ជិះទូកលេងក្នុងសមុទ្ទ ខ្លួនស្រវឹងជិះឡានដើរលេងផ្លូវឆ្ងាយ ជិះឡានប្រជ្រៀតគ្នាទៅលេងបុណ្យ ជាដើមសុទ្ធតែជាការរលត់សតិបញ្ញាស្មារតី ។
៣- ដើរលេងក្នុងកាលគួរ ៖ ការដើរលេងយប៉អាធ្រាត្រមិនមែនជាកាលគួរឡើយ ការដើរទៅក្នុងទីមិនគួរទៅជាដើម ។
៤- ស្គាល់ទោសរបស់អាហារ ៖ សាច់អាំងលាបល័ក្សពណ៌ខូចតំរងនោមនាំគ្នាលាងឈាម ទឹកម្ទេសធ្វើពីជាតិគីមីនិងល័ក្ស ទឹកត្រីដាក់មេឈឺបំពង់ក គុយទាយដាក់ម្សៅបូរ៉ាក់ឲ្យស្វិត នាំឲ្យរលួយសាច់ខួរក្បាលជាដើម ។

