អ្នកមិនមែនចេះតែរឹងមាំគ្រប់ពេលវេលានោះទេ ពេលខ្លះអ្នកមានអារម្មណ៍កំសត់ឯកោ ពេលខ្លះខឹង ពេលខ្លះអស់កម្លាំងសឹងហារមាត់និយាយមិនរួច ពេលខ្លះភ័យខ្លាច ពេលខ្លះបារម្ភច្រើន ! ....អារម្មណ៍ទាំងនេះវាត្រឹមតែជាអារម្មណ៍ ត្រឹមតែចិត្តកើតឡើង កើតហើយរលត់ទៅ វាមិនអាចធ្វើឲ្យអ្នកក្លាយជាមនុស្សទន់ខ្សោយបានទេ វាបង្កើតជាមនោសញ្ចេតនាដើម្បីឲ្យអ្នកក្លាយជាមនុស្សពេញលក្ខណះនេះឯង ។

