គឺអ្នកតែម្នាក់គត់ដែលមានពន្លឺផ្ទាល់ខ្លួន !

T
tehongly

គឺអ្នកតែម្នាក់គត់ដែលមានពន្លឺផ្ទាល់ខ្លួន ! ពន្លឺនេះមិនមែនអ្វីក្រៅតែពីភាពច្បាស់លាស់ក្នុងការយល់ដឹងអំពីជីវិតនោះទេ ដើម្បីមើលឃើញអ្វីដូចដែលពួកគេមាន តែមិនបកស្រាយឲ្យដូចជាពួកគេឬព្យាយាមជ្រើសរើសរវាងគំនិតពួកគេនោះឡើយ ។ ភាពច្បាស់លាស់គឺអ្នកមិនចាំបាច់មើលឃើញអ្វីផ្សេងទៀត ដោយគ្រាន់តែមើលឲ្យកើតចិត្តជាកណ្តាល ដើម្បីឲ្យពេលមើលឃើញមនុស្សជាទីស្រឡាញ់ស្លាប់ អ្នកមិនត្រូវក្លាយទៅជាមនុស្សខ្វិនដើរមិនរួច ឬ ពេលមានហេតុនាំឲ្យទាស់ចិត្តអ្នកមិនត្រូវក្លាយជាខ្លាកំណាចនោះទេ ។ អ្វីៗកើតឡើងសុទ្ធតែមានហេតុផល ដែលហេតុផលគឺជាមូលហេតុនៃការផ្លាស់ប្តូរ ពេលខ្លះការផ្លាស់ប្តូរពិតជាមានការឈឺចាប់ គំនិតអាក្រក់តែងលួងលោមបោកបញ្ឆោតអ្នកថា អ្នកធ្វើបែបនេះគឺដូចជាចុះចាញ់គេ​ ! វាពិតជាលំបាក ប៉ុន្តែនៅទីបញ្ចប់អ្វីៗកើតឡើងសុទ្ធតែមានផលល្អជាទីបំផុត ! ចាញ់ផ្នែកអសីលធម៌ តែឈ្នះផ្នែកគុណធម៌ ។

Comments