ស្វែងរកគូស្នេហ៍ពិត

T
tehongly
ស្វែងរកគូស្នេហ៍ពិត បើអ្នកបានជួបមនុស្សប្រភេទនេះមិនគួរឲ្យរបូតពីដៃអ្នកទេ !
១- ជួយសម្រាលចិត្តអ្នកនៅពេលអ្នកខឹង ។
២- មិនគ្រប់គ្រងមិនប្រើអំណាចមកលើអ្នក ។
៣- មានការជឿជាក់មកលើអ្នក ស្រឡាញ់អ្នកដោយគ្មានលក្ខ័ណ្ឌ។
៤- តែងតែដោះស្រាយបញ្ហាជំនួសអ្នកដោយភាពឈ្លាសវៃ។
៥- គេមិនឲ្យការភ័យខ្លាចមកបំបែកអ្នកចេញពីគេឡើយ។
៦- គេធ្វើអ្វីមកលើអ្នកដោយចិត្តស្រឡាញ់ពិតៗមិនមែនជាការផ្គាប់ផ្គុន។
៧- មិនចេះចងគុំនំជាមួយអ្នក ការពារអ្នកមិនឲ្យអ្នកដទៃប្រមាថមកលើអ្នកបាន ។ ប៉ុន្តែអ្វីទាំងនេះសុទ្ធតែអាចសម្តែងបានទេ ព្រោះតែគេចង់បានរូបអ្នក ហេតុនេះអ្នកត្រូវសិក្សាលើប្រវត្តិគ្រួសាររបស់គេជាការចាំបាច់ណាស់ « ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅមើលផៅសន្តាន ធ្វើស្រែខុសមួយឆ្នាំ ត្រូវមួយឆ្នាំ យកប្តីប្រពន្ធខុសម្តង ខុសមួយជីវិត » អ្នកកុំរៀបការព្រោះតែភាពឯកោ ព្រោះតែមានបញ្ហាលុយកាក់ ព្រោះតែឃើញគេជាអ្នកមានទាំងអំណាចនិងកិត្តិយសឲ្យសោះ អាចជាការចុះខសន្យាជាមួយអន្លុងទឹកភ្នែកក៏ថាបាន ។ លក្ខណះខាងលើ វាគ្រាន់តែជាការគិតខ្លះៗរបស់តាតែប៉ុណ្ណោះ ! មនុស្សខ្លះមាត់អាក្រក់ ដៃឆៅ ប៉ុន្តែមិនបោះបង់ចោលគ្រួសារទេ ទោះជាត្រូវស្រុះទឹកក្តៅកោសស្បែកក៏គេនៅជាមួយគ្រួសារជានិច្ច​ ! ក្រោយបានរៀបការហើយ មិនត្រូវប្រៀបធៀបជាមួយអ្នកដទៃ មិនត្រូវសម្លឹងរកតែចំណុចអាក្រក់របស់មនុស្ស លើលោកនេះគ្មានមនុស្សណាល្អឥតខ្ចោះនោះទេ សូម្បីតែព្រះក៏ត្រូវទទួលការរិះគន់និងជេរប្រមាថដែរ ។

Comments

panhavann

ពិតជាល្អណាស់បង