ទុក្ខស្រីប្តីក្បត់ចិត្ត !
ហេតុអ្វីមនុស្សស្រីត្រូវទ្រាំបៀមទុក្ខតែម្នាក់ឯងទៅវិញលោកតា គេជាអ្នកប្រព្រឹត្តការផិតក្បត់សោះ ហេតុអ្វីយេីងអ្នករងទុក្ខ ? ទ្រាំអ្វីទ្រាំបាន បេីអោយចៅទ្រាំប្តីបណ្តេីរស្រីចៅទ្រាំមិនបានទេ ។
រឿងផិតក្បត់នេះមានតាំងពីមុនព្រះពុទ្ធកើតឡើងក្នុងលោកមកម៉្លេះ ហើយវាជាវិនាសកម្មក្នុងគ្រួសារនិមួយៗផង ទើបព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទកាមេនេះឡើង ។ ទ្រាំមិនបានក៏ត្រូវតែទ្រាំ តែបើទ្រាំមិនបានទេ និយាយគ្នាដោយសន្តិភាពទៅណាចៅ ដាក់លក្ខ័ណ្ឌឲ្យច្បាស់លាស់ទៅណា លើកទីមួយ ទីពីរយ៉ាងណាៗ និយាយគ្នាទៅ ។ ធ្វើយ៉ាងណាកុំឲ្យកូនដឹង នឹងតំបូងត្រូវទុកកិត្តិយសឲ្យគេផងទៅណា ! ។

