ហេតុអីមនុស្សនៅតែកាប់សម្លាប់គ្នា ?
កាលមិនទាន់ចេះធម៌ល្អូកល្អឺនដាក់គ្នា លុះចេះធម៌ហើយបែរជាក្រអឺតក្រទមដាក់គ្នាព្រោះតែអញចេះ ប្រយ័ត្នចាញ់បោកទិដ្ឋិមានះខ្លួនឯងទៅណា។ធម៌ទុកនៅដោយធម៌ចុះ គេយល់យ៉ាងណា យើងយល់យ៉ាងណា យល់រៀងខ្លួនចុះ កុំយកមកអូសទាញគ្នា តែភាពជាមនុស្ស សុខទុក្ខជាមនុស្ស ត្រូវចេះជួយគ្នាខានមិនបានទេ។
១-ព្រះព្រហ្មនិងព្រះពុទ្ធជាព្រះនៃសេចក្តីមេត្តាករុណា !
២-ព្រះគ្រីស្តជាព្រះនៃសេចក្តីស្រឡាញ់ ! ។
៤-ព្រះអាឡាហ៍ជាព្រះសង្គ្រោះ ! ។
ហេតុអីមនុស្សនៅតែកាប់សម្លាប់គ្នា ? មើលត្រង់នេះឲ្យច្បាស់ មិនគឺដោយសារតែការមានះប្រកាន់ទេឬ? ហេតុនេះហើយទើបព្រះពុទ្ធឲ្យលះមានះប្រកាន់នេះមុនគេក្នុងការអនុវត្តព្រះធម៌។

