ការប្រើជីវិតបានត្រឹមត្រូវល្គឹកណា គេអាចគ្រប់គ្រងលើចិត្តខ្លួនឯងបានហើយ គឺគ្រប់គ្រងលើអកុសលមូលទាំង១២និងអកុសលចេតសិកទាំង១៤ រួចហើយព្យាយាមបណ្តុះបណ្តាលសោភណចិត្ត៥៩និងសោភណចេតសិកទាំង២៥ ទើបជីវិតមានសេរីភាពរួចផុតពីគំនាបតណ្ហាបាន ។ ទឹកចិត្តដែលខ្ពង់ខ្ពស់(សប្បុរស) តែងត្រូវប្រឆាំងតបដោយទឹកចិត្តជាន់ទាបជានិច្ច(អសប្បុរស) ។

