យុវវ័យដែលមានការយល់ដឹងពីព្រះធម៌បានច្បាស់លាស់ល្អរមែងជាធនធានដ៏រឹងមាំរបស់ប្រទេសជាតិផងនិងជាធនធានរបស់ពិភពលោកផង ព្រោះព្រះធម៌គឺជារូបមន្តសារវ័ន្តសកលដែលផ្អែកលើសេរីភាព យុត្តិធម៌ និងការទទួលខុសត្រូវដ៏បរិសុទ្ធ(ជាកុសលចេតនានិងកុសលឆន្ទៈ)យុវវ័យដែលគោរពធម៌រមែងជាធនធានសកល មិនមែនជាធនធានរបស់ជនជាតិណាមួយនោះទេ ព្រោះឧត្តមគតិពួកគេស្រឡាញ់តែភាពស្អាតស្អំត្រឹមត្រូវនិងការលះបង់ខ្ពស់ ក្នុងនាមជាអ្នកត្រាស់ដឹងពីច្បាប់ធម្មជាតិរួចហើយ។ គេកាត់បន្ថយអំរែកដែលបង្កើតឡើងដោយខ្លួនឯងពីរយ៉ាងគឺ តណ្ហាបង្កើតជីវិត១ តណ្ហាបង្កើតតំរូវការក្លែងក្លាយ១ ហើយជួយកាត់បន្ថយបញ្ហាដែលបង្កើតឡើងដោយអ្នកដទៃផងដែរ ។ ការកាត់បន្ថយចំណង់លើសពីសេចក្តីត្រូវការ គឺជាមូលហេតុនៃសេចក្តីសុខ !។

