សូមជួយ Share អោយដល់រដ្ឋាភិបាល (ផ្លូវទឹកស្លាប់-រស់)

T
tehongly
សូមជួយ Share អោយដល់រដ្ឋាភិបាល (ផ្លូវទឹកស្លាប់-រស់)
រដ្ឋាភិបាល គួរសិក្សាគម្រោងព្រែកជីក៥ខ្សែ ដើម្បីរំដោះទឹកជំនន់អោយបានលឿនរហ័សផង និង ដើម្បីបង្កើតប្រភពទឹកប្រើប្រាស់តាមក្រុង និង ស្រុកផង និង ទឹកកសិកម្មផង!
២ខ្សែ បាត់ដំបង ៣ខ្សែបន្ទាយមានជ័យ!
ដីរបស់យើង ទាបជាងខាងថៃ អោយតែមានភ្លៀង ថៃបើកទឹកមក ដឹងតែជន់ នៅស្ទឹងមង្គលបូរី និង ស្ទឹងទឹកថ្លា។ជាទូទៅ ទឹកហូរចុះ ពីប៉ៃលិន ចុះមកជុញនៅកំរៀង និង បន្ត ហូរចុះមកអូជ្រៅប៉ោយប៉ែត។ផ្នែកខាងលើវិញ ពីជួរភ្នំដងរ៉ែកតាមព្រំដែន ចុំមកអូរជ្រៅប៉ោយប៉ែត ។ ដូច្នេះស្រុកកំរៀង បរវេល ថ្មគោល នៃខេត្តបាត់ដំបង នឹងត្រូវលិចទឹករាល់ឆ្នាំ។ រីឯស្រុកអូរជ្រៅ ស្រុកសិរីសោភ័ណ(លើកលែងក្រុងដែលនៅចង្កេះភ្នំ) ស្រុកស្វាយចេក និង ស្រុកព្រះនេត្រព្រះ គឺត្រូវជនលិចរាល់ឆ្នាំ។ដើមឆ្នាំគ្រោះរាំងស្ងួត ព្រោះគ្មានប្រភពទឹក ជាពិសេស នៅព្រះនេត្រព្រះ និង ក្រឡាញ់(សៀមរាប)។ ចុងឆ្នាំដឹងតែទឹកជន់លិច ព្រោះថៃ បើកទឹកមក អោយតែមានភ្លៀងធំ។ពេលមានភ្លៀងធំ ថៃបើទឹក មុខព្រួញគំនូសក្រហម នឹងត្រូវជន់ហូរចុះមក លិចជារៀងរាល់ឆ្នាំ។ រាល់ឆ្នាំ ទឹកជន់ ស្លាប់មនុស្ស ស្លាប់សត្វចិញ្ចឹម លិចលង់ស្រែស្រូវ ចំការច្បារដំណាំ ខូចគ្រឹះសំណង់អាគារ ខូចខាតប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ និង ផ្លូវរថភ្លើងជាដើម។ដើមឆ្នាំ បើអត់មានភ្លៀង នឹងជួបគ្រោះរាំងស្ងួត ជាមូលហេតុខូចខាតអស់ស្រូវប្រាំងដើមឆ្នាំមួយរដូវ ស្ទើរតែទាំងស្រុង ។ចុងឆ្នាំ ទឹកជន់លិចលង់ ខូចស្រូវអស់រាប់ម៉ឺន រាប់សែនហិចតាទៀត។ ពលរដ្ឋខាតលុយ រដ្ឋខាតចំណូលពន្ធ បន្ថែមបន្ទុករដ្ឋ ត្រូវជួយសង្គ្រោះពលរដ្ឋ ត្រូវជួសជុលហេត្ថារចនាសម្ព័ន្ធ ឡើងវិញ។ដូច្នេះ តើត្រូវដោះស្រាយបែបណា? ទើបពលរដ្ឋសំបូរទឹកធ្វើកសិកម្មស្រូវ៣រដូវ ហើយពេលភ្លៀងខ្លាំងទឹកមិនជន់លិច។នោះគឺត្រូវជីកព្រែក ជីក 5~6ខ្សែ ធំៗ ដែលមទទឹងព្រែកពី 40ម៉ែត្រ ទៅ 60ម៉ែត្រ ជម្រៅ ១៥ម៉ែត្រ។ បញ្ជាក់ គឺព្រែកជីក មិនមែនជាប្រឡាយ ឬ កូនប្រឡាចតូចៗហ្នឹងទេ។ ព្រោះបច្ចុប្បន្ន មានប្រឡាយ ច្រើនហើយ តែអត់មានប្រភពទឹក។ ហើយពេលទឹកជន់ អូរស្ទឹង ប្រឡាយ ហូរទៅទន្លេសាបមិនទាន់។ព្រែកដែលត្រូវជីក នៅបាត់ដំបង ២ខ្សែធំៗ ចុះពីកំរៀង ចុះទៅទន្លេសាបត្រង់តែម្តង ។ តែព្រែកជីកនីមួយៗ ត្រូវមានទ្វារទឹកពី៥-១០ទ្វារ។ព្រែកជីកនៅបន្ទាយមានជ័យ ត្រូវជីក ៣-៤ខ្សែធំៗ ១ចេញពីស្រុកម៉ាឡៃ ចុះត្រង់ទៅទន្លេសាប។ ២ចុះពីអូរជ្រៅ ប៉ោយប៉ែត ចុះត្រង់ទៅទន្លសាប។ ៣ចុះមកពីតំបន់ខាងលើបន្ទយឆ្មារ ថ្មពួក ស្វាយចេកចុះមក ខាងកើតក្រុងសិរីសោភ័ណ រួចចុះមកទន្លេសាប។ ៤ អាចជីកចុះពី គោកមន ចុះមកអាងត្រពាំងថ្ម ភ្នំស្រុក រួចបំបែកជា ២ មួយចុះមកព្រះនេត្រព្រះ មួយទៀតចុះមកជួយស្រុកក្រឡាញ់សៀមរាប។ ត្រូវមានទ្វារទឹក ពី៥-១០ ដូចគ្នា។បើមានព្រែកជីកធំៗ បើមានទឹកជន់យើងបើកទ្វារទឹកអោយអស់ អោយហូរចុះទៅទន្លេសាបអោយលឿន ទាន់សភាពការ ។ ពេលទឹកស្រកជិតអស់ផុតហានិភ័យ យើងបិតទ្វារទឹក រក្សាទឹកបូមដាក់ស្រែចំការកសិកម្ម វិញ ឬទុកបម្រើអោយស្រុកក្រុងនីមួយៗ។ពេលមានគ្រោះរាំងស្ងួត រដ្ឋអាចបង្កើតស្ថានិយ៍សូឡារបូមទឹក បូមបញ្ច្រាសពីទន្លេសាប មកវិញ តាមកំណាតលទ្វារទឹកនីមួយៗ ដែលមានកំពស់ទឹកខុសគ្នា បូមបណ្តាក់គ្នា។ មានន័យថាយើងបិទទ្វារទឹកបូមបញ្ច្រាសពីទន្លេសាបមកវិញ បូមដោយស្ថានិយ៍សូឡារបូមទឹក។
ដូច្នេះ បើជីកព្រែកជី ៥-៦ខ្សែធំៗ យើងអាចដោះស្រាយបញ្ហាធំៗ បាន៣យ៉ាង៖
១)រំដោះទឹកជំនន់គ្រប់ស្រុក
២)អាចធ្វើស្រែបាន៣រដូវ ពលរដ្ឋកើនចំណូល រដ្ឋកើនពន្ធដារ សេដ្ឋកិច្ចកើនឡើង
៣) ហេត្ថារចនាសម្ព័ន្ឌលែងខូច រដ្ឋចំណេញលុយជួសជុល និង លុយសង្គ្រោះ ។
ដូច្នេះសូមរដ្ឋាភិបាល ពិចារណា អំពីចំណុចនេះ។
អាចជារូបភាពនៃ ‎ផែនទី និង ‎អក្សរ​ដែល​និយាយថា '‎NAKHON RATCHASIMA BURI RAM SURIN PRACHIN BURI 56 68 SA SAKAEO كال Krong KAEO M Po Pet Krong Siem Re ក្រុងសៀម Krong Battambang ក្រុងបាត់ដំបង CHANTHABURI CHANTHA TRAT Phnum Samkos Wildlife Sanctuary Google‎‎‎
អាចជារូបភាពនៃ ‎ផែនទី និង ‎អក្សរ​ដែល​និយាយថា '‎ک 24 o Smach អូរស្មាច់ 348 Banteay Chhmar បន្ទាយឆ្មារ 56 Arong អន្លង់វែង Samraong ក្រុងសំរោង Thma Puok ថ្មពួក Krong Poi Pet ក្រុងប៉ោយប៉ែត 66 59 Sisophon ក្រុងលរលរា Kralanh ករឡាញ់ Krong Siem Reap ងសៀមរាប 64 Krong Battambang កុកបាតដបង Kamrieng កំរៀង Krong Pailin ក្រុងប៉ៃលិន Kam Moung Ruessei មោងឬស្ស៊ី Samlout សំឡូត Phumi Tonlé Dâm Sap S Kra ក្រ 3 Krong ក្រុងពោផលត៍ 0 55 Google TRAT Phnum Samkos Wildlife Sanctuary 53B AoraLw‎‎‎
អាចជារូបភាពនៃ រាងកាយ​នៃ​ទឹក
អាចជារូបភាពនៃ ធម្មជាតិ, រាងកាយ​នៃ​ទឹក និង ផ្លូវ
អាចជារូបភាពនៃ ផ្លូវ
អាចជារូបភាពនៃ រាងកាយ​នៃ​ទឹក និង អក្សរ​ដែល​និយាយថា '5of7 Chy Elmaismah Like Comment Share
អាចជារូបភាពនៃ 2 នាក់ និង មនុស្ស​កំពុង​ឈរ

Comments