ការយកឈ្នះខ្លួនឯង គឺយកឈ្នះចិត្តអាក្រក់ យកឈ្នះចំណង់ដែលមិនល្អ វាជាចំណុចខ្សោយរបស់ខ្លួន លុបចោលគំនិតដែលផ្ទុយនឹងជីវិតខ្លួនចង់រស់នៅជាមួយ ។ អ្វីៗវាជាគំនិតរបស់ខ្លួនឯងទេ ដែលយើងត្រូវតែធ្វើជាម្ចាស់លើការគិតទាំងនោះឲ្យបាន ចង់ឈប់ ចងគិតគឺនៅលើយើង គ្មានអ្នកណាអាចមកជួយផ្លាស់ប្តូរគំនិតយើងបាននោះទេ បើយើងមិនចង់ផ្លាស់ប្តូរ ។ ការផ្លាស់ប្តូរគំនិតអាក្រក់ គឺជាការយកឈ្នះលើខ្លួនឯង ឈ្នះខ្លួនឯងប្រសើរជាងឈ្នះលើសមរភូមិ ព្រោះឈ្នះលើសមរភូមិអាចក្លាយជាចាញ់វិញបានក្នុងថ្ងៃណាមួយ ឈ្នះខ្លួនឯងមិនអាចក្លាយទៅជាចាញ់វិញបានឡើយ ! ។ បើចង់ផ្លាស់ប្តូរផ្នត់គំនិត ត្រូវផ្លាស់ប្តូរអ្វីដែលខ្លួនចូលចិត្តជាងគេជាមុន (ឧ- ឈប់ផឹកសុរា ឈប់កាន់យករបស់គេមិនបានឲ្យ។ល។) បើអ្នកធ្វើបានសម្រេចហើយ អ្វីផ្សេងទៀតមិនលំបាកចំពោះអ្នកឡើយ ។

