រាត្រីរនោចមិនមានតារា មានតែបញ្ញាជាប្រទីប !
១-តាមច្បាប់កម្ម អ្វីៗនឹងមកកាន់អ្នក តាមពេលវេលាដ៏ត្រឹមត្រូវរបស់វា អ្នកមិនចាំបាច់អន្ទះសារទេ ! បើមិនឆាប់ធ្វើអំពើល្អ តើចង់បានផលល្អមកពីណា ? ។
២- ពុទ្ធសាសនាមានការប្រៀនប្រដៅយ៉ាងល្អិតល្អន់ ពីពេលវេលា( Timing truth ) ម្នាក់ៗសុទ្ធតែមានពេលវេលាត្រូវប្រែប្រួល រៀងៗខ្លួន ។ ខ្វះតែកន្លះវិនាទីបញ្ញាមិនអាចស្តាប់សច្ចៈធម៌បាន(ឥន្ទ្រិយមិនទាន់ចាស់ក្លា)គឺព្រះពុទ្ធមិនពោលពាក្យប្រៀនប្រដៅជាដាច់ខាត(គ្មានបញ្ញាស្តាប់យល់ និយាយអត់ប្រយោជន៍) ផ្ទុយទៅវិញបើបញ្ញាចាស់ក្លា(បារមីទុំជោរ ឬ បារមីមានកម្លាំងគ្រប់គ្រាន់) អាចស្តាប់យល់បាន បើព្រះអង្គនិមន្តទៅប្រោសមិនទាន់ទេ(រវល់មានកិច្ចផ្សេង)ព្រះអង្គនឹងបញ្ជូនពន្លឺនិងសម្លេង ពុទ្ធំសរណំកិច្ឆាមិ ធម្មំសរណំកិច្ឆាមិ សង្ឃំសរណំកិច្ឆាមិ ! ទៅប្រោសភ្លាមមួយរំពេច។
៣គ្រប់អង្គធាតុសុទ្ធតែមានចំណុចកក និង ចំណុចរលាយរបស់ខ្លួនជានិច្ច មនុស្សក៏ដូចគ្នា ពេលកំពុងកក កុំរីករាយត្រេកត្រអាលភ្លើតភ្លើន ភ្លេចពេលរលាយរបស់ខ្លួន ភ្លេចការបំពេញសេចក្តីល្អ ! លោកនេះគ្មានអ្វីអមតៈទេ ! ។

