ចិត្តពុកម៉ែចំពោះកូន !

T
tehongly

ឲ្យតែកូនបានរៀនចប់មហាវិទ្យាល័យដូចគេឯង បើទោះជាពុកម៉ែត្រូវដុតដៃដុតជើងក៏ព្រម តែកូនមិនបានមើលឃើញការលំបាករបស់ពុកម៉ែទេ កូនជួបជុំមិត្តភ័ក្ត្រសីុផឹកសើចសប្បាយ លើញើសឈាមអ្នកមានគុណ កូនជាន់ឈ្លីរទឹកចិត្តពុកម៉ែដែលបារម្ភពីកូនគ្រប់ពេលវេលា។កូនយកទូរស័ព្ទទំនើបថតរូបស្រីប្រុសរបស់កូន ជាជាងថតរូបពុកម៉ែកំពុងដកស្ទូង ទោះជាកូនធ្វើដូចម្តេចចំពោះពុកម៉ែ ពុកម៉ែក៏ព្រមគ្រប់យ៉ាង ទាំងមានមោទនភាពចំពោះរូបកូនទៀតផង ! ។
តើអ្នកធ្វើខ្លួនដូចម្តេចដើម្បីឲ្យសក្តិសមនឹងវីរភាពរបស់ពុកម៉ែ? ។
ចិត្តកូនចំពោះពុកម៉ែ ( អវជាតិបុត្រ)
បើទោះជាត្រូវពុកម៉ែវាយស្តីជេរ កូនស្រក់ទឹកភ្នែកព្រោះតែឈឺពេកទ្រាំមិនបាន តែកូនមិនខឹងស្អប់នឹងពុកម៉ែឡើយ កូននៅតែសសុលដេកក្បែរទ្រូងពុកម៉ែជានិច្ច សូវរស់ក្បែរពុកម៉ែឲ្យវាយស្តីជេរ កូនមិនចង់រស់នៅជាមួយគេអ្នកដទៃឡើយ ។ ពេលនឹកដល់លោកអ្នកមានគុណ គឺសោកស្តាយតែការខុសឆ្គងតែប៉ុណ្ណោះ ឋិតក្នុងកាលៈទេសៈបែបនេះកូនស្អប់ខ្លួនឯងខ្លាំងណាស់ ។ ព្រះពោធិសត្វ សុវណ្ណសាមបានរែកពុកម៉ែរបស់លោកដោយក្តីរីករាយ នៅជាតិមួយលោកបានអារសាច់ជូនមាតារបស់លោកផ្សំជាឪសថ តែកូននៅតែនឹកថាមិនទាន់គ្រប់គ្រាន់ ចំពោះគុណរបស់លោកនៅឡើយទេ ។ គុណមាតាបិតា បើទោះជាយកទឹកសមុទ្ទធ្វើជាទឹកខ្មៅ យកធរណីធ្វើជាក្រដាស់ក៏មិនអាចសរសេររៀបរាប់អំពីគុណលោកបានអស់ដែរ កូនសល់តែក្តីសោកស្តាយតែប៉ុណ្ណោះ ! ។ អំណឹះតទៅកូនត្រូវរស់នៅឲ្យបានល្អដើម្បីគោរពទឹកចិត្តពុកម៉ែដែលស្រឡាញ់កូន !​ ។ ត្រូវចេះថែរក្សាពេលវេលាជួបជុំឲ្យបានល្អ កុំចាំមុជទឹកដុសក្អែលថ្នាក់ថ្នមឲ្យពុកម៉ែ នៅពេលដែលរាងកាយពុកម៉ែក្លាយជារូបឥតវិញ្ញាណទៅហើយនោះ ពេលនោះពុកម៉ែលែងដឹងអ្វីអស់ហើយ ! បាច់ផ្កាក្តី ទឹកភ្នែកក្តី លែងមានន័យចំពោះពួកគាត់ទៀតហើយ ! ។

Comments