រឿងកំប្លែងបែបពិចារណា ![]()
![]()
![]()
សេដ្ឋីម្នាក់បានលួចលាក់ មានប្រពន្ធចុងវ័យក្មេង ហើយបានទិញផ្ទះវិឡាមួយកន្លែងអោយនាងរស់នៅក្នងតម្លៃ១៥ម៉ឺនដុល្លា ដោយប្លង់កម្មសិទ្ធដាក់ឈ្មោះគាត់។ លុះ៥ឆ្នាំក្រោយមក សេចក្តីស្នេហា រវាងលោកសេដ្ឋី និងប្រពន្ធចុងនោះក៏ចាប់ផ្តើមនឿយណាយគ្នា ដោយនារីវ័យក្មេងរូបនេះត្រូវការរស់នៅជាមួយអ្នកច្បាស់លាស់ជាមួយនាង មិនមែនលួចលាក់ទៀតឡើយហើយក៏បែកបាក់គ្នាទៅ។ ក្រោយបែកគ្នា លោកសេដ្ឋីក៏បានដាក់ប្រកាស់លក់ផ្ទះនោះ ហើយត្រូវបានឈ្មួញមកមើលនឹងអោយតម្លៃរហូតដល់៤៥ម៉ឺនដុល្លា គ្រាន់តែលឺបានតម្លៃ៤៥ម៉ឺនដុល្លាសេដ្ឋីនោះក៏បានលក់ផ្ទះនោះភ្លាម ហើយបានយកប្រាក់ចំណេញចំនួន៣០ម៉ឺនដុល្លា មកអោយប្រពន្ធដើម ហើយបានសុំទោស និងសារភាពគ្រប់យ៉ាងប្រាប់ប្រពន្ធ ។
ស្ត្រីជាប្រពន្ធដើមរបស់លោកសេដ្ឋីគ្រាន់តែលឺប្ដីប្រាប់មិនទាន់ចប់ផង ក៏ខឹងហើយច្រឡោតតូងតាង ដោយស្រែកខ្លាំងៗដាក់ប្ដីថា ហី...! អាកញ្ចាស់ បើចិញ្ចឹមស្រីចំណេញ ម្លឹងៗ ម៉េចមិនចិញ្ចឹមបី បួននាក់ទៀតទៅ
។

