ក្នុងធម្មជាតិអ្វីៗសុទ្ធតែជាជីវិត ជីវិតទាំងអស់រស់នៅដោយភាពស្ងប់ស្ងាត់តាមសភាវៈរបស់ខ្លួន មានតែមនុស្សទេដែលមានជីវិតហើយស្វះស្វែងរកសេចក្តីសុខ។ ការស្វះស្វែងនោះដោយសន្តិភាពខ្លះ ដោយច្រើនគឺការបៀតបៀនគ្នា បង្កជាអសន្តិសុខគ្រប់ទិសទី ព្រោះតែសេចក្តីសុខរបស់គេកើតពីតណ្ហា។

